អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ត្រួតពិនិត្យស្ថានភាពពង្រីកសេដ្ឋកិច្ច សង្គមនៅស្រុកកូវកែ
កាលពីព្រឹកថ្ងៃទី២៦ មីនា លោក ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត រួមជាមួយក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចនយោបាយស្តីពីពង្រីកសេដ្ឋកិច្ច សង្គមក្នុង៣ខែដើមឆ្នាំនៅស្រុកកូវកែ។ ចូលរួមដំណើរជាមួយក្រុមប្រតិភូមានបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។

ផ្សព្វផ្សាយភារកិច្ចក្នុងត្រីមាសទី១ ស្រុកកូវកែបានប្រមូលផ្តុំអនុវត្តយ៉ាងផ្តូរផ្តាច់នូវភារកិច្ចសំខាន់ចំនួន៦ និងភារកិច្ចទម្លុះទម្លាយចំនួន២ ម្ចាស់ការក្នុងការងារបង្ការ រាំងស្កាត់រាំងស្ងួត ជ្រាបជាតិជូរប្រៃ អនុវត្តភារកិច្ចលោតភ្លោះ០២នោះគឺ បង្ការ រាំងស្កាត់ជំងឺរាតត្បាតកូវីដ-១៩ផង និងពង្រីកសេដ្ឋកិច្ច សង្គមផង។ ស្រុកមានតម្លៃផលិតសម្រេចជាង៤.០០០ពាន់លានដុង សម្រេចជាង២៧%ផែនការ ក្នុងនោះបណ្តាតំបន់សុទ្ធតែមានការកើនឡើងជាងប្រៀងជាមួយដំណាក់កាលនេះឆ្នាំមុន និងកេណ្ឌប្រមូលទុនវិនិយោគទូទាំងសង្គមសម្រេចជាង៧០០ពាន់លានដុង។ ពីការងារកសាងជនបទថ្មី បានសម្រេចនីតិកម្មស្នើឡើងខេត្តទទួលស្គាល់ឃុំចំនួន៣ សម្រេចលក្ខឋានជនបទថ្មីលើកកំពស់កម្រិត។ បន្តផ្សព្វផ្សាយផែនការកសាងឃុំចំនួន៣ សម្រេចលក្ខឋានជនបទថ្មីលើកកំពស់កម្រិត និងឃុំជនបទថ្មីតាមរបៀបគំរូចំនួន០២ឃុំ។

ប៉ុន្តែ តាមសន្និដ្ឋានរបស់ស្រុក ទោះបីមានប្រមូលផ្តុំកម្លាំងចង្អុលការម៉ឹងមាត់នូវបណ្តាដំណោះស្រាយបង្ការ រាំងស្កាត់រាំងស្ងួត ជ្រាបជាតិជូរប្រៃក៏ដោយ ប៉ុន្តែនៅតែមានមូលដ្ឋានមួយចំនួននៅអត្ថនោម័តិ ខ្វះការប្តេជ្ញាចិត្តទើបស្ថានភាពប្រជាជនចុះពូជរដូវស្រូវសម្រកមិនតាមបរិច្ឆេទរដូវកាលនៅមានច្រើន ការអនុវត្តន៍ចងសម្ព័ន្ធផលិតតាមកន្សោមតម្លៃនៅតិច តួនាទីស្នូលរបស់ក្រុមសហការ សហករណ៍មិនខ្ពស់ និងលក្ខណៈវិនិច្ឆ័យជនបទថ្មីខ្លះខ្វះភាពចីរភាព ពិសេសគឺលក្ខណៈវិនិច្ឆ័យពីបរិស្ថាន។

ថ្លែងមតិនៅពេលត្រួតពិនិត្យ អនុលេខាគណៈកម្មាធិការបក្សខេត្តលោក ឡឹមមិញដាំងបានឲ្យដឹងថាៈ កូវកែជាមូលដ្ឋានមួយមានសក្តានុពល ភាពមានប្រៀបជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ស្ថិតនៅចន្លោះនៃតំបន់សេដ្ឋកិច្ចសំខាន់ៗទាំង២របស់តំបន់និងរបស់ខេត្ត មានផ្ទៃដីដំណាំឈើហូបផ្លែធំបំផុតរបស់ខេត្ត និងសក្តានុពលពីទេសចរណ៍សម្បូរបែប។ ប៉ុន្តែ កសិកម្មនៅតែជាខឿនសេដ្ឋកិច្ចសំខាន់របស់ស្រុក ដូច្នេះនៅមានហានិភ័យជាច្រើនក្នុងការអភិវឌ្ឍន៍ រួមជាមួយប្រព័ន្ធគមនាគមមិនទាន់បានវិនិយោគព្រមៗគ្នា និងស្ថានភាពស្រុតបាក់ច្រាំងដីមាត់ព្រែកនៅតែកើតមានឡើង ពីព្រោះហេតុនេះបានជះឥទ្ធិពលដល់ការអភិវឌ្ឍន៍រួមរបស់ស្រុក។

ចង្អុលការទិសដៅខាងមុខ អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង ស្នើគណៈប្រតិបត្តិការបក្ខភាគស្រុកត្រូវមានការប្រមូលផ្តុំម៉ឹងម៉ាត់ មានទទួលខុសត្រូវក្នុងការដឹកនាំ ចង្អុលការ និងចាត់តាំងអនុវត្តភារកិច្ចនយោបាយបានដាក់ចេញ ម្ចាស់ការធ្វើឲ្យជាក់ស្តែងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត សេចក្តីសម្រេចចិត្តឆ្នាំរបស់គណៈកម្មាធិការបក្សខេត្ត បញ្ជូនសេចក្តីសម្រេចចិត្តចូលជីវភាពរស់នៅ និងម្ចាស់ការពិនិត្យឡើងវិញគ្រោងផែនការមេរបស់តំបន់ដើម្បីបំពេញបន្ថែមឲ្យបានទាន់ពេល កំណត់ទិសដៅធ្វើផែនការជាក់ស្តែងរបស់ស្រុក តាមនោះយកចិត្តទុកដាក់គ្រោងផែនការតំបន់ផលិតស្រូវ ឈើហូបផ្លែ ដើមដូង និងផែនការចិញ្ចឹមជលជាតិ។

លោក ឡឹមមិញដាំង ស្នើស្រុកបន្តផ្តោតសំខាន់លើការកសាងឃុំជនបទថ្មីលើកកំពស់ ជំរុញមាំពង្រីកអាជីវកម្ម ពង្រឹងជំរឿនវិនិយោគ ពង្រឹងមាំពង្រីកឧស្សាហកម្ម សិប្បកម្ម ពិសេសគឺឧស្សាហកម្មសម្រាប់បម្រើកសិកម្ម ទន្ទឹមនឹងនោះ កៀងគរប្រភពធនធានដើម្បីពង្រីកវស័យទេសចរណ៍ អនុវត្តល្អកម្មវិធីគោលដៅជាតិតំបន់ជនរួមជាតិភាគតិច។ ចំពោះមុខ ប្រមូលផ្តុំកម្លាំងរៀបចំបណ្តាសកម្មភាពសប្បាយៗដើម្បីអំណរពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ បន្តអនុវត្តប្រសិទ្ធភាពការងារបង្ការ រាំងស្កាត់ជំងឺរាតត្បាត និងយកចិត្តទុកដាក់អនុវត្តល្អបណ្តាផ្នែកការងារពីការកសាងបក្ស៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291821