លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកយ្វៀងហាយ
កាលពីព្រឹកថ្ងៃទី២០ មេសា ស្ថិតនៅឃុំឡុងខាញ់ បណ្តាតំណាងរដ្ឋសភារួមមានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ និងលោក ហឿវ៉ាំងងៀ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតឃុំឡុងខាញ់ ឡុងវិញ និងទីប្រជុំជនឡុងថាញ់ ស្រុកយ្វៀងហាយ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិញធៀង និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តអញ្ជើញចូលរួម។

បន្ទាប់ពីបានស្តាប់តំណាងរដ្ឋសភារបាយការណ៍ពីលទ្ធផលសម័យប្រជុំ លើកទី ១១ រដ្ឋសភា នីតិកាលទី១៤ និងលទ្ធផលដោះស្រាយសេចក្តីសំណើរបស់ម្ចាស់ឆ្នោតមុនសម័យប្រជុំ តំណាងឲ្យម្ចាស់ឆ្នោតរបស់ឃុំទាំង៣ មានមតិជាច្រើនឆ្លុះបញ្ចាំងពីបណ្តាបញ្ហាដែលមូលដ្ឋានកំពុងតែជួបប្រទះនិងស្នើឱ្យបណ្តាតំណាងរដ្ឋសភា ថ្នាក់ដឹកនាំខេត្តនៅគ្រប់លំដាប់ថ្នាក់ពិនិត្យដោះស្រាយដូចជា៖ បញ្ហាវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមរបស់ឃុំមាត់សមុទ្រទាំង០៤ របស់ស្រុកយ្វៀងហាយទទួលមានមតិឆ្លុះបញ្ចាំងជាច្រើនពីម្ចាស់ឆ្នោត។ សព្វថ្ងៃមានកំណាត់ផ្លូវជាច្រើនទោះបីបានអនុម័តផ្តល់សច្ចាប័នរួចស្រេចប៉ុន្តែមកដល់ពេលនេះនៅតែមិនទាន់បានដំណើរការកសាង ក្នុងនោះមានគម្រោងការវិនិយោគលើកកម្ពស់កម្រិតបើកទូលាយកំណាត់ផ្លូវជាតិលេខ៥៣ កំណាត់ផ្លូវពីកំពង់ប្រឡាយតាក់ទៅឃុំឡុងវិញ និងកសាងស្ពានគមនាគមន៍នៅភូមិវ៉ូងតាវ ឃុំឡុងវិញ។

ទន្ទឹមនឹងនោះ ម្ចាស់ឆ្នោតនៅទាំងយកចិត្តទុកដាក់ឆ្លុះបញ្ចាំងដើម្បីពិនិត្យវិនិយោគហេដ្ឋារចនាសម្ព័ន្ធបម្រើដល់តំបន់ទេសចរណ៍ធម្មជាតិនៅលើភូមិសាស្រ្ត វិនិយោគកសាងផ្សារស្រុកយ្វៀងហាយ គោលនយោបាយចំពោះមុខសញ្ញាធ្វើសក្ការៈបូជាយុទ្ធជនពលីដោយគ្នាននៅសាច់ញាតិទៀត ស្នើឱ្យឡើងគម្រោងផែនការតំបន់ចិញ្ចឹមបង្កងបច្ចេកវិទ្យាខ្ពស់ដើម្បីជៀសវាងការរងជះឥទ្ធិពលដល់បរិស្ថានចិញ្ចឹមរបស់បណ្តាគ្រួសារនៅជុំវិញ គប្បីមានគោលនយោបាយប្រគល់ម៉ៅការដើម្បីដាំព្រៃឈើ និងម្ចាស់ឆ្នោតយកចិត្តទុកដាក់ឆ្លុះបញ្ចាំងដល់ស្ថានភាពស្រុតបាក់ដីច្រាំងមាត់ព្រែ មាត់សមុទ្រនៅលើភូមិសាស្រ្តបណ្តាឃុំ។

 
ទទួលយកបណ្តាមតិម្ចាស់ឆ្នោតដែលបានលើកឡើង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងក្វិញធៀង បានឲ្យដឹងថា៖បញ្ហាបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធរួម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធពីគមនាគមន៍បានគណៈកម្មាធិការប្រជាជនខេត្តយកចិត្តទុកដាក់ និងបានស្នើឡើងមជ្ឈិមពិនិត្យដើម្បីជំនួយឧបត្ថម្ភវិនិយោគ។ ឆ្លងតាមនោះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តមានគោលបំណងចែករំលែករាល់ការជួបលំបាកនាពេលបច្ចុប្បន្ន និងស្ម័គ្រចិត្តចូលរួមជ្រោមជ្រែងគណៈមានសំណង់ គម្រោងការបានដំណើរការកសាង។

ឆ្លងតាមរយៈពេលដែលបានជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោត សមមិត្តង៉ូជីកឿង លេខាបក្សខេត្តបានឲ្យដឹងថាៈ បណ្តាមតិដែលម្ចាស់ឆ្នោតបានលើកឡើងគឺកើតចេញពីភាពជាក់ស្តែងនៃជីវភាពរស់នៅ និងភាពជះឥទ្ធិពលដល់ដំណើការពង្រីកសេដ្ឋកិច្ច-សង្គមរួម អាស្រ័យហេតុនោះ សំណូមពររដ្ឋអំណាច ឃុំ ស្រុក និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តគប្បីកត់ត្រានូវបណ្តាមតិទាំងនេះដើម្បីពិនិត្យដោះស្រាយនូវបញ្ហានីមួយៗដែលមានជាប់ទាក់ទិនជាបន្ទាន់។ ក្នុងពេលខាងមុខ លេខាគណៈកម្មាធិការបក្សខេត្តសំណូមពរ មាមីងម្ចាស់ឆ្នោតគប្បីបន្តលើកកម្ពស់ការយល់ដឹងក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សកម្មចូលរួមជ្រោមជ្រែងជាមួយមូលដ្ឋានកសាងជនបទថ្មី ពិសេសគឺ ចូលរួមធ្វើអនាម័យបរិស្ថាន កសាងជីវភាពរស់នៅវប្បធម៌ សកម្មក្នុងការពង្រីកការផលិតកម្មដើម្បីលើកកម្ពស់ជីវភាព។ ទន្ទឹមនឹងនោះ លេខា បក្សខេត្តសំណូមពរគណៈកម្មាធិការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ត្រូវសកម្មផ្សព្វផ្សាយឲ្យបានល្អការងារបោះឆ្នោត និងពង្រឹងការផ្សព្វផ្សាយដើម្បីទុកឱ្យម្ចាស់ឆ្នោតគ្រប់រូបទៅបោះឆ្នោត ដើម្បីបោះជ្រើសតំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២១-២០២៦។

នៅពេលរសៀលនេះដែរ លោក ង៉ូជីកឿង និងលោក ហឿវ៉ាំងងៀ បានអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលទី១៤ ជាមួយម្ចាស់ឆ្នោតឃុំយ៉ឹងថាញ់ ឃុំឡុងត្វង និងម្ចាស់ឆ្នោតសង្កាត់ទី១ ទីផ្សាររួមខេត្តយ្វៀងហាយ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291881