លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកចូវថាញ់
អនុវត្តកម្មវិធីការងាររបស់ក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី១៤ អង្គភាពខេត្តត្រាវិញ ស្តីពីការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតបន្ទាប់ពីសម័យប្រជុំលើកទី១១ កាលពីថ្ងៃទី២៣ មេសា លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ និងលោកវរសេនីយ៍ឯក ហឿវ៉ាំងងៀ មេបញ្ជាការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត តំណាងរដ្ឋសភា នីតិកាលទី១៤ បានបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង១១០នាក់នៅឃុំដាឡុក មីចាញ់ និងថាញ់មី របស់ស្រុកចូវថាញ់។  អញ្ជើញទៅជួបសំណេះសំណាលនៅមានលោក ង្វៀងក្វិញធៀង សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងថ្នាក់ដឹកនាំនៃឃុំទាំង៣។ 

លោកវរសេនីយ៍ឯក ហឿវ៉ាំងងៀ ជំនួសមុខក្រុមប្រតិភូតំណាងរដ្ឋសផា នីតិកាលទី១៤ ផ្តល់ជូនព័ត៌មានសង្ខេបដល់ម្ចាស់ឆ្នោតពីលទ្ធផលសម័យប្រជុំលើកទី១១ រដ្ឋសភា នីតិកាលទី១៤ ម្ចាស់ឆ្នោតចូលរួមមានក្តីរីករាយចំពោះបណ្តាសមិទ្ធិផលរបស់ប្រទេសជាតិ បណ្តាបញ្ហាស្នើរបស់ម្ចាស់ឆ្នោតនិយាយរួម របស់ស្រុកចូវថាញ់និយាយដោយឡែកបានរដ្ឋសភា រដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិមពិនិត្យ។ បន្ទាប់រយៈពេល១២ថ្ងៃធ្វើការ សម័យប្រជុំលើកទី១១ រដ្ឋសភានីកាលទី១៤ បានសម្រេចរួសរាល់ខ្លឹមសារកម្មវិធីដាក់ចេញជាមួយខ្លឹមសារសំខាន់ៗជាច្រើន ស្តីពីបូកសរុបលទ្ធផលការងារ អាណត្តិកាល២០១៦-២០២១ កសាងច្បាប់ និងការងារធនធានមនុស្ស។

មានមតិចំនួន៩ ជាមួយខ្លឹមសារចំនួន២០ របស់ម្ចាស់ឆ្នោតទាំង៣ឃុំ ដាឡុក មីចាញ់ និងថាញ់មី ស្រុកចូវថាញ់ស្នើឡើងរដ្ឋសភា រដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត ស្រុកចូវថាញ់ និងបណ្តាមន្ទីរ ស្ថាប័នមានជាប់ទាក់ទងដល់វិស័យជាច្រើន។ ម្ចាស់ឆ្នោត ហ្វិញធីដៀន បានស្នើឡើងរដ្ឋាភិបាល បណ្តាក្រសួង ផ្នែកមជ្ឈិមពីបណ្តារបប គោលនយោបាយ សុខុមាលភាពសង្គម។ នៅពេលជួបសំណេះសំណាលនេះដែរ មានម្ចាស់ឆ្នោតជាច្រើនបានលើកឡើងពីស្ថានភាពអំពើពុករលួយនាបច្ចុប្បន្នមិនទាន់បញ្ចប់ទាំងស្រុងទេ គៃបន្លំមុខទំនិញ ទំនិញក្លែងក្លាយនៅតែកើតមានឡើង។ រដ្ឋត្រូវមានគោលនយោបាយដើម្បីឧបត្ថម្ភ យកចិត្តទុកដាក់ដល់ប្រភេទសេដ្ឋកិច្ចសមូហភាព ជាក់ស្តែងគឺបណ្តាសហករណ៍។ល។

នៅពេលជួបសំណេះសំណាល យោងទៅតាមវិស័យនីមួយៗ តួនាទីភារកិច្ចបានប្រគល់របស់មន្ទីរ ស្ថាប័ននីមួយៗ លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ចាត់ឲ្យដោះស្រាយ កត់ត្រាយោបល់សមស្របនីមួយរបស់ម្ចាស់ឆ្នោត។ លេខាគណៈកម្មាធិការបក្សសង្កត់ធ្ងន់ «រាល់ការតប់ប្រមល់របស់ម្ចាស់ឆ្នោតគឺសមស្រប ភារកិច្ចអនុវត្តនិងឆាប់អនុវត្ត មានការទទួលខុសត្រូវជាមួយប្រជាជនគឺជាការទទួលខុសត្រូវរបស់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច»។

ថ្លែងជាមួយម្ចាស់ឆ្នោត លេខាគណៈកម្មាធិការបក្ស ង៉ូជីកឿង ចង្អុលការដល់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងបណ្តាផ្នែកអង្គការមហាជនរបស់ស្រុកចូវថាញ់ពង្រឹងការងារផ្តល់ជូនព័ត៌មាន ផ្សព្វផ្សាយដល់ប្រជាជនគ្រប់ជាន់ស្រទាប់នៅលើភូមិសាស្រ្តស្រុកយល់ច្បាស់គោលដៅ អត្ថន័យ និងសកម្មចូលរួមបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៥ និងបោះតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២១-២០២៦៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291886