គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបូកសរុបលទ្ធផលការងារខែមេសា ឆ្នាំ២០២១
កាលពីថ្ងៃទី៤ ឧសភា លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ ធ្វើអធិបតីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីបូកសរុបលទ្ធផលការងារខែមេសា និងផ្សព្វផ្សាយកម្មវិធីការងារសម្រាប់ខែឧសភា ឆ្នាំ២០២១។ ចូលរួមកិច្ចប្រជុំមានថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត ។

ក្នុងខែមេសាស្ថានភាពពង្រីកសេដ្ឋកិច្ច -សង្គមរបស់ខេត្តបន្ត រីកចម្រើនគួរឲ្យកត់សម្គាល់។ អំពីសេដ្ឋកិច្ច ខេត្តមានតម្លៃផលិតកម្មឧស្សាហកម្មសម្រេចបាន៣.៧៦០ពាន់លានដុង ប្រមូលថវិកាសម្រេចបាន៤.០៣១ពាន់លានដុង ក្នុងខែផ្តល់ថ្មីសេចក្តីសម្រេចចិត្តវិនិយោគដល់៥គម្រោងការក្នុងប្រទេស ដោយមានទុនចុះបញ្ជីជាង៥.៧៥០ពាន់លានដុង។ អំពីការងារបើកចំណាយទុនបណ្តាប្រភពទុនវិនិយោគសាងសង់សារវន្តអនុវត្តសម្រេចបាន៩,៥%ផែនការ និងដោះការងារធ្វើដល់ពលករជាង១.៩០០នាក់ ក្នុងនោះបញ្ជូនពលករទៅពលកម្មនៅប្រទេសក្រៅចំនួន១១នាក់។

អំពីការងារបោះឆ្នោត គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកបានជំរុញមាំការងារផ្សព្វផ្សាយ។ តាមរបាយការណ៍ គិតមកដល់ពេលនេះ ការងាររៀបចំបោះឆ្នោតនៅលើភូមិសាស្រ្តខេត្តសម្រេចបានគម្រោងពេលបានដាក់ចេញ គណៈកម្មាធិការបោះឆ្នោតខេត្តបានបង្កើត២គណៈកម្មការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៥ និង១៤គណៈកម្មការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល២០២១-២០២៦។ ថ្នាក់ស្រុកមាន៩១គណៈកម្មការបោះឆ្នោត ថ្នាក់ឃុំមាន៨១៥គណៈកម្មការបោះឆ្នោត និងទូទាំងខេត្តមាន១.០២២ទីកន្លែងបោះឆ្នោត ដោយមានម្ចាស់ឆ្នោតជាង៨០០.០០០នាក់។

ថ្លែងនៅកិច្ចប្រជុំ លេខាគណៈកម្មាធិការបក្សខេត្តលោក ង៉ូជីកឿង បានវាយតម្លៃខ្ពស់បណ្តាផ្នែកការងារសម្រេចបានក្នុងខែមេសា សេដ្ឋកិច្ច- សង្គមមានការអភិវឌ្ឍន៍លំនឹង ស្ថានភាពជំងឺកំពុងតែបានគ្រប់គ្រងល្អ និងជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនជានិច្ច។ ប៉ុន្តែ មានគោលដៅខ្លះអភិវឌ្ឍនៅទាប។ ការងាររុះរើដីធារនៅគម្រោងមួយចំនួន ការងារធារាសាស្រ្តវាលស្រែ និងការងារបើកចំណាយទុនវិនិយោគសាធារណៈនៅតែសម្រេចបានទាប។

ក្នុងខែឧសភា និងក្នុងអំឡុងពេលខាងមុខ ទន្ទឹមនឹងបណ្តាផ្នែកការងារជាប្រចាំ លេខាគណៈកម្មាធិការបក្សខេត្តលោក ងូជីកឿង បានយកចិត្តទុកដាក់ធ្ងន់ដល់ថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនក្នុងខេត្តត្រូវបន្តពង្រឹងការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ យកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយ ដើម្បីប្រជាជនលើកកំពស់ការងារប្រុងប្រយ័ត្ន និងអនុវត្តយ៉ាងតឹងរឹងនូវការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩តាមការព្រមាន។ ដាច់ខាតកុំធ្វេសប្រហែស បាត់ការប្រុងប្រយ័ត្នក្នុងការងារបង្ការ រាំងស្កាត់ជំងឺ គណៈបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវម្ចាស់ការក្តាប់ និងគ្រប់គ្រងហ្មត់ចត់ស្ថានភាពជំងឺ ពិសេសគឺមានជាប់ទាក់ទងដល់បណ្តាករណីចេញ ចូលពីតំបន់មានជំងឺរាតត្បាតដើម្បីមានទិសដៅដោះស្រាយបានទាន់ពេល។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់ដល់ការងារចង្អុលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០២១-២០២៦ សម្រេចបានលទ្ធផលខ្ពស់បំផុត។ យោងតាមនោះ ត្រូវពង្រឹងការផ្សព្វផ្សាយឲ្យបានសម្បូរបែបនៅលើមធ្យោបាយព័ត៌មានមហាជននិងគ្រប់ជាន់ថ្នាក់នៃសង្គម៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291761