ត្រាវិញៈ បន្តបង្កើនការអនុវត្តន៍ការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ទើតតែចេញផ្សាយសារាចរចង្អុលការបន្តម្ចាស់ការត្រួតពិនិត្យ និងអនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩នៅលើភូមិសាស្រ្តខេត្ត យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរ៖

ក្នុងអំឡុងពេលអនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមសារាចរលេខ ០៩/CT-UBND ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ ប្រជាជនទាំងអស់ពីក្រៅខេត្តវិលមកស្នាក់នៅលើភូមិសាស្រ្តត្រាវិញ ត្រូវអនុវត្តធ្វើចត្តាឡីស័កប្រមូលផ្តុំនៅមូលដ្ឋានធ្វើចត្តាឡីស័កប្រមូលផ្តុំរបស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង នឹងយកសំណាកទៅតេស្តកូវីដ-១៩តាមការកំណត់។ ដោយឡែកចំពោះអ្នកបើកបរឡានដឹកជញ្ជូនទំនិញក្រៅខេត្តចូលមកខេត្តត្រាវិញ អនុវត្តតាមសារាចរណែនាំរបស់ផ្នែកគមនាគមជញ្ជូន។

នាយកមន្ទីរគមនាគមដឹកជញ្ជូន ចង្អុលការត្រួតពិនិត្យម៉ត់ចត់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល ប្រសិកបើរកឃើញប្រជាជនពីក្រៅខេត្តចូលមក ទាក់ទងភ្លាមជាមួយគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ដើម្បីបញ្ជូនទៅធ្វើចត្តាឡីស័កប្រមូលផ្តុំរបស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងម្ចាស់ការ សហការជាមួយមន្ទីរសុខាភិបាល បណ្តាមន្ទីរ ផ្នែកខេត្តមានជាប់ទាក់ទង៖

- រៀបចំបណ្តាមូលដ្ឋានធ្វើចត្តាឡីស័កប្រមូលផ្តុំ ធានាគ្រប់សមត្ថភាពទទួល ធ្វើចត្តាឡីស័កទាន់ពេល ទន្ទឹមនឹងនោះ គ្រប់គ្រង ត្រួតពិនិត្យម៉ត់ចត់ មិនទុកឲ្យមានការឆ្លងខ្វែងជំងឺក្នុងមូលដ្ឋានធ្វើចត្តាឡីស័កប្រមូលផ្តុំ។

- ត្រួតពិនិត្យម៉ត់ចត់នៅតាមតំបន់មានផ្លូវលំ ច្រកល្ហក់ ធានាឲ្យចោលឆ្លកប្រជាជនណាម្នាក់ពីក្រៅខេត្តចូលមក ដើម្បីមានដំណោះស្រាយវិនិច្ឆ័យសមស្របទៅតាមសំណូមពរបង្ការ ទប់ស្កាត់ជំងឺ ម្ចាស់ការសហការជាមួយនឹងបណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលដើម្បីរៀបចំមធ្យោបាយបញ្ជូនទៅធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានចត្តាឡីស័កប្រមូលផ្តុំរបស់មូលដ្ឋាន។

- ពិនិត្យឡើងវិញតម្រូវការធនធានមនុស្សផ្នែកសុខាភិបាលសម្រាប់បម្រើដល់ការបង្ការ ទប់ស្កាត់ជំងឺនៅមូលដ្ឋាន របាយការណ៍ទៅមន្ទីរសុខាភិបាលដើម្បីពិនិត្យគាំទ្រ។

- បន្តចាត់តាំងផ្សព្វផ្សាយអនុវត្តម៉ឹងម៉ា់ត់សារាចរលេខ 09/CT-UBND ពិនិត្យធានាបណ្តាសកម្មភាពផលិត ប្រមូលផលកសិកម្ម ធ្វើអាជីវកម្មរបស់ប្រជាជនឆ្លើយតបតាមតម្រូវការ កំណត់ពីបង្ការ ទប់ស្កាត់ជំងឺ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ សាកលវិទ្យាធិការនៃសាលាឧត្តមសិក្សាវេជ្ជសាស្រ្តត្រាវិញ បម្រុងរៀបចំកងកម្លាំងនិស្សិតផ្នែកសុខាភិបាលកំពុងសិក្សានៅសាលាដើម្បីរំពឹងទុកគាំទ្រអនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តខេត្តពេលមានសំណូមពរ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291823