ត្រាវិញ ទទួលការឧបត្ថម្ភឧបករណ៍សម្រាប់ធ្វើតេស្តធន់អង្កបដិបក្ខចំនួន ៥.០០០ឈុតមានតម្លៃ ៧៥០លានដុង
កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១ ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានចាត់តាំងពិធី ទទួលការឧបត្ថម្ភឧបករណ៍សម្រាប់ធ្វើតេស្តធន់អង្គបដិបក្ខចំនួន ៥.០០០ឈុតគិតជាមានតម្លៃ ៧៥០លានដុង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ផាកដាក ប្រគល់ជូន ដើម្បីជំនួយដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ អញ្ជើញចូលរួមពិធីមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត លោក ង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្តមួយចំនួន។

មានប្រសាសន៍នៅពិធីធ្វើការ លោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ជូនព័ត៌មានសង្ខេបពីស្ថានភាព ការប្រែប្រួលរបស់អាសន្នរោគជំងឺនៅខេត្តត្រាវិញ ទន្ទឹមនឹងនោះ លោក ដំណាងឲ្យខេត្តកត់ត្រា និងថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនចំពោះខេត្ត។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្កត់ធ្ងន់ ការជួយឧបត្ថម្ភនេះវាបានទាន់ពេល ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍អាសន្នរោគជំងឺកំពុងរីករាលដាលនិងប្រែប្រួលស្មុគស្មាញ ការចូលរួមដំណើររបស់ក្រុមហ៊ុននឹងបង្កជាកម្លាំងធំធេងជួយខេត្តទទួលបានជោគជ័យលើអាសន្នរោគជំងឺ។

តំណាងក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ផាកដាក សង្ឈឹមថានឹងរួមចំណែកជួយដល់ខេត្តក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រយំចំណែករុញច្រានអាសន្នរោគជំងឺ នាំជីវភាពរស់នៅឆាប់បានដូចធម្មតាវិញ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812