ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំងសួរសុខទុក្ខ ជូនពរបុណ្យតេតកងកម្លាំងប្រដាប់អាវុធ និងកម្មាភិបាលចូលនិវត្តន៍ក្នុងខេត្ត
កាលពីរសៀលថ្ងៃទី១៧ ខែមករា សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ញើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់អង្គភាពប្រដាប់អាវុធមួយចំនួន និងគ្រួសារកម្មាភិបាលចូលនិវត្តន៍នៅលើភូមិសាស្រ្តខេត្ត។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង សួរសុខទុក្ខជូនបុណ្យតេតស្ថានីយ៍រ៉ាដា៣៤នៃកងវរសេនាធំ២៩៤-ឃុំឡុងត្វង ទីផ្សាររួមខេត្តយ្វៀងហាយ, ប៉ុស្តិ៍ការពារព្រំដែនឡុងវិញ ស្រុកយ្វៀងហាយ និងកងវរសេនាធំ៩២៦នៃគណៈបញ្ជាការដ្ឋានយោធាខេត្តត្រាវិញ។ នៅតាមទីកន្លែងទៅដល់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានផ្តល់ជូនព័ត៌មានពីបណ្តាលទ្ធផលដែលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ។ យោងតាមនោះ សេដ្ឋកិច្ច-សង្គមរបស់ខេត្តបានស្តារឡើងវិញនិងអភិវឌ្ឍន៍ សន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបន្តបានរក្សាខ្ជាប់ខ្ជួន ស្ថេរភាព។ លទ្ធផលរួមនោះមានការរួមចំណែកដ៏ធំរបស់បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធនៅលើភូមិសាស្រ្តខេត្ត។

ឈានចូលឆ្នាំ២០២៣ ព្យាករណ៍នឹងនៅមានការជួបលំបាក សាកល្បងច្រើន ភារកិច្ចដាក់ចេញសម្រាប់កងកម្លាំងប្រដាប់អាវុធនារយៈពេលខាងមុខនឹងធ្ងន់ធ្ងរជាង។ ពីព្រោះហេតុនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើដល់បណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធពង្រីកលទ្ធផលសម្រេចបាន បន្តសាមគ្គី ឯកភាព ខិតខំសម្រេចល្អភារកិច្ចបានប្រគល់។ នៅក្នុងឱកាសនិទាឃរដូវក្វីម៉ាវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនពរកម្មាភិបាល យុទ្ធជនបណ្តាអង្គភាពមានសុខភាពមួនមាំ។ ទន្ទឹមនឹងនោះ ស្នើបណ្តាអង្គភាពយកចិត្តទុកដាក់ គិតគូរបប គោលនយោបាយ រៀបចំឲ្យកម្មាភិបាល យុទ្ធជនទទួលអំណរបុណ្យតេតង្វៀងដាងជាមួយស្មារតីសប្បាយរីករាយ សាមគ្គី សុវត្ថិភាព។

នៅក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង អញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យតេតដល់មួយចំនួនគ្រួសារកម្មាភិបាលចូលនិវត្តន៍នៅលើភូមិសាស្រ្តទីផ្សាររួមខេត្តយ្វៀងហាយ។ នៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសួរសុខទុក្ខពីសុខភាព ជីវភាពរស់នៅរបស់បណ្តាគ្រួសារ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងជានិច្ចកាលកោតសរសើរចំពោះការរួមចំណែករបស់កម្មាភិបាលចូលនិវត្តន៍ចំពោះការការអភិវឌ្ឍន៍រួមរបស់ខេត្ត ទន្ទឹមនឹងនោះមានគោលបំណងបន្តទទួលបានបណ្តាមតិរួមបំពេញរបស់បណ្តាសមមិត្ត ដើម្បីកសាងខេត្តត្រាវិញឱ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806