សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅស្វែងយល់ស្ថានភាពផលិតដើមឆ្នាំនៅនឹងបណ្តាអាជីវកម្ម
កាលពីថ្ងៃទី ០១ ខែកុម្ភៈសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាពផលិតដើមឆ្នាំនៅនឹងបណ្តាអាជីវកម្មក្នុងតំបន់ឧស្សាហកម្មឡុងឌឹក ទីក្រុងត្រាវិញ។ រួមដំណើរមានថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការបក្សខេត្ត ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម សហព័ន្ធពលកម្មខេត្ត។

 

ក្រុមប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតនៅនឹងសាខាក្រុមហ៊ុនចំកាត់ Yazaki Eds វៀតណាមនៅត្រាវិញ ក្រុមហ៊ុនចំកាតឯកសមាជិក CY Vinaក្រុមហ៊ុនចំកាត់ឯកសមាជិកវៀតត្រឹង និងក្រុមហ៊ុនភាគហ៊ុនមីឡាង។

របាយការណ៍ជូនក្រុមប្រតិភូការងារ ថ្នាក់ដឹកនាំបណ្តាអាជីវកម្មបានឱ្យដឹងថា៖ ស្ថានភាពផលិត ធ្វើអាជីវកម្មបច្ចុប្បន្នមានការងាយស្រួល ពិសេសគឺ ចាប់តាំងពីក្រោយអាសន្នរោគជំងឺកូវី-១៩ បានត្រួតពិនិត្យ។ សំខាន់គឺ ក្រោយពីបុណ្យតេតគ្វីម៉ាវឆ្នាំ ២០២៣ ពលករបានវិលត្រឡប់មកចូលធ្វើការ នៅតាមបណ្តារោងចក្រ ក្រុមហ៊ុនឡើងវិញ ធានាគ្រប់ចំនួន និងគុណភាព។ អាជីវកម្មមួយចំនួនបានចែករំឡែកថា៖ ពេលខាងមុខអាជីវកម្មបើកទូលាយការផលិតជាបន្ត បង្កើនចំនួនពលករដើម្បីធានាសំណូមពរប្រភពមុខទំនិញច្រកចេញ និងនីហរ័ណ។ សម្តែងនូវក្តីរីករាយចំពោះបរិយាកាស ឫទ្ធានុភាពពលកម្មយ៉ាងផុលផុសរបស់បណ្តាអាជីវកម្មនាដើមនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវ៉ាំងហាំង បានកំណត់ត្រា ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ពីបណ្តាលទ្ធផលដែលបណ្តាអាជីវកម្មសម្រេចបានក្នុងឆ្នាំកន្លង។ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តបញ្ជាក់ថា៖ បណ្តាលទ្ធផលដែលបណ្តាអាជីវកម្មសម្រេចបាននឹងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការ ពង្រីកសេដ្ឋកិច្ចរួមរបស់ខេត្ត។ ពេលខាងមុខនេះ ថ្នាក់ដឹកនាំខេត្តបន្តយកចិត្តទុកដាក់ បង្កគ្រប់លក្ខណៈសម្រាប់បណ្តាអាជីវកម្មពង្រីកត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។

ស្ថិតក្នុងឱកាសឆ្នាំថ្មី  សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រសិទ្ធពរដល់កម្មាភិបាលគ្រប់គ្រង ម្ចាស់អាជីវកម្ម និងពលករទាំងមូលប្រកបដោយសុខភាពមួនមាំ សុភមង្គល ជោគជ័យ និងសម្រេចឆ្នើមភារកិច្ចផលិត ធ្វើអាជីវកម្មក្នុងឆ្នាំ ២០២៣ ក៏ដូចជាបណ្តាឆ្នាំបន្តបន្ទាប់៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291890