ពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣
អបអរសាទររំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី៤៨ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ(៣០/មេសា/១៩៧៥-៣០/មេសា/២០២៣) និងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ កាលពីព្រឹកថ្ងៃទី៧ ខែមេសា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣។

អញ្ជើញចូលរួមពិធីជួបជុំមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងបណ្តាព្រះឧបជ្ឈយ៍ ព្រះចៅអធិការ ព្រះសង្ឈ។

នៅក្នុងពិធីជំនួបនេះ តំណាងគ្រប់រូបបានជួបសំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមក ទន្ទឹមនឹងនោះក៏ជាឱកាសមួយដើម្បីរំលឹកឡើងវិញប្រវេណីប្រយុទ្ធតស៊ូប្រឆាំងនឹងខ្មាំងឈ្លានពាន ប្រវេណីសាមគ្គីជនជាតិកិញ-ខ្មែរ-ហ្វា។

បណ្តាតំណាងបានស្តាប់អនុលេខាបក្សខេត្ត ឡឹមមិញដាំង អានលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង អានលិខិតប្រសិទ្ធិ ពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ។

កាលពីឆ្នាំកន្លងហើយ ជនរួមជាតិខ្មែរបន្តបានទទួលនូវកម្មវិធី គោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋពីវិស័យអប់រំ សុខាភិបាល ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី។ បណ្តាថ្នាក់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅទាំងខិតខំប្រឹងប្រែងដាក់ចេញដំណោះស្រាយជាច្រើន ចង្អុលការអនុវត្តរួមបញ្ចូលបណ្តាកម្មកម្មវិធី និងគម្រោងការជាច្រើនដោយទទួលបានប្រសិទ្ធភាព បង្កើតការផ្លាស់ប្តូរវិជ្ជមាន និងមុខមាត់ជនបទនៅតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរ។ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិបានកែលម្អជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

ថ្លែងយោបល់នៅពិធីជួបជុំ សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានផ្តល់ជូនព័ត៌មានពីលទ្ធផលអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២២ របស់ខេត្តនិងកត់សម្គាល់នុវការខិតខំ រួមវិភាគទានមានតម្លៃរបស់ព្រះសង្ឃ កម្មាភិបាល យុទ្ធជនខ្មែររបស់ខេត្តនារយៈកាលកន្លងទៅ។ ទន្ទឹមនឹងនោះ លោកអំពាវនាវដល់ព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល យុទ្ធជនខ្មែរក្នុងខេត្តបន្តពង្រីកប្រវេណីស្នេហាជាតិ សាមគ្គីភាព ជ្រោងខ្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ពង្រឹងការអនុវត្តប្រិតសំចៃ ខ្ជះខ្ជាយ ដើម្បីប្រមូលផ្តុំធនធានសម្រាប់ពង្រីកសេដ្ឋកិច្ច-សង្គម។

ទន្ទឹមនឹងនោះ បន្តអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាពជូនជនរួមជាតិខ្មែរ ដោយផ្សាភ្ជាប់នឹងការជំរុញមាំការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទហូជីមិញ ដើម្បីលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; បង្កើនការប្រុងប្រយ័ត្នបដិវត្តន៍ ប្តេជ្ញាតស៊ូ រក្សាខ្ជាប់ខ្ជួនសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ បំផុសចលនាប្រឡងប្រណាំង ដើម្បីប្តេជ្ញាចិត្តអនុវត្តប្រកបដោយជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០២៣ រួមចំណែកកសាងខេត្តត្រាវិញឲ្យកាន់តែសម្បូរ ស្រស់ស្អាត អារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291762