អចិន្ត្រៃយ៍បក្សខេត្ត៖ ដល់ចុងអាណត្តិកាលស្រុកទីវកឹងមិននៅមានគ្រួសារក្រទៀត
កាលពីថ្ងៃទី២២ ខែឧសភា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានអញ្ជើញទៅចូលរួមអង្គសន្និបាតបូកសរុបពាក់កណ្តាលអាណត្តិកាលអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកទីវកឹង លើកទី១០ អាណត្តិកាល ២០២០-២០២៥។ ចូលរួមពិធីនៅមានបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត និងថ្នាក់ដឹកនាំបណ្តាកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សទីផ្សាររួមខេត្ត គណៈកម្មាធិការបក្សទីក្រុងក្នុងខេត្ត។

ឆ្លងអស់រយៈកាល២ឆ្នាំកន្លះនៃការផ្សព្វផ្សាយអនុវត្តមហាសន្និបាតបក្ខភាគស្រុកភាគច្រើនបណ្តាភាគកម្រិតសុទ្ធតែសម្រេចបាននៅកម្រិតខ្ពស់ ដោយមានភាគ កម្រិតចំនួន១១/២៦សម្រេចនិងសម្រេចលើសប្រៀបជាមួយសេចក្តីសម្រេចចិត្ត។ ឆ្លងតាមរយៈនោះ ស្រុកមានអត្រាកំណើនសេដ្ឋកិច្ច  និងប្រមូលថវិកាប្រចាំឆ្នាំសម្រេចបាន និងសម្រេចលើសពីភាគកម្រិតដាក់ចេញ តម្លៃផលិតសរុបរួម សម្រេ ចជាង ២១.៩០០ ពាន់លានដុង អត្រាកំណើនជាមធ្យម ១១,៥៧%; ការបញ្ចេញទុនវិនិយោគសាធារណៈសម្រេចបានភាគកម្រិតនៃផែនការខេត្តប្រគល់ជូន សម្រេចបានជាង ៩៩%។ ការងារកសាងជនបទថ្មី ជនបទថ្មីលើកកំពស់ និងការកសាងទីក្រុងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ស្រុកបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធីគោលដៅជាតិចំនួន៣យ៉ាង និងហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគ និងលើកកម្ពស់កម្រិត។ ទន្ទឹមនឹងនោះ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ដោយឥតឈប់ឈរ ដោយប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៧៤,៥ លានដុង ប្រព័ន្ធនយោបាយតែងបានពង្រឹងរឹងមាំ។

ដើម្បីអនុវត្តសម្រេចគោលដៅដាក់ចេញសម្រាប់អាណត្តិទាំងមូល ពិសេសគឺអនុវត្តគោលដៅនៃការប្តេជ្ញាចិត្តកសាងសម្រេចលក្ខឋានស្រុកជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ២០២៤ និងខិតខំក្លាយជាទីផ្សាររួមខេត្តចំណុះខេត្ត សន្និបាតប្រមូលផ្តុំពិភាក្សា និងវិភាគចំណុចខ្វះខាត ដើម្បីស្វែងរកដំណោះស្រាយប្រមូលផ្តុំកម្លាំងអនុវត្តសម្រេចបានបណ្តាភាគកម្រិតនៅមកដល់ឆ្នាំ២០២៥។

ចង្អុលការសន្និបាត អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បានឲ្យដឹងថា៖ ពាក់កណ្តាលអាណត្តិកន្លងទៅ បក្ខភាគ និងប្រជាជនស្រុកទីវកឹង ពង្រីកបានស្មារតីសាមគ្គី ប្តេជ្ញាចិត្តនយោបាយខ្ពស់ រវៀសរវៃ ខិតខំប្រឹងប្រែងជម្នះការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ របស់សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកបានដាក់ចេញ។

ទន្ទឹមជាមួយលទ្ធផលដែលសម្រេចបាន សមមិត្តគឹមង៉ុកថាយ ចង្អុលការគណៈកម្មាធិការបក្ស គណៈប្រតិបត្តិការបក្ខភាគស្រុកទីវកឹងគួរតែទទួលស្គាល់ដោយស្មោះត្រង់ វាយតម្លៃ វិភាគហ្មត់ចត់ ធ្វើឲ្យជាក់ច្បាស់ពីមូលហេតុនៅមានកំណត់។ ឆ្លងតាមនោះបន្តប្រមូលផ្តុំធ្វើឲ្យច្បាស់លាស់ជាង និងស៊ីជម្រៅអំពីមូលហេតុដែលនៅកំណត់ ជាពិសេសគឺមូលហេតុអត្តនោម័ត ដើម្បីមានដំណោះស្រាយទាន់ពេលជម្នះបានពេលក្នុងរយៈពេលខាងមុខ។

ចង្អុលការភារកិច្ចសំខាន់ៗនារយៈពេលខាងមុខ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត សំណូមពរស្រុកម្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ កសាងផែនការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ស្រុកត្រូវតាមការកំណត់ ណែនាំ សមស្របជាមួយផែនការខេត្ត ផែនការស្រុកដើម្បីធ្វើជាមូលដ្ឋានគ្រឹះស្ថានកំណត់ទិសដៅអភិវឌ្ឍន៍លំនឹង យូរអង្វែង។ កៀរគរធនធានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺប្រព័ន្ធដឹកជញ្ជូនតភ្ជាប់តំបន់ ក្នុងនោះប្រមូលផ្តុំលើការអនុវត្តន៍សម្រេចបានល្អនូវទំនួលខុសត្រូវ គឺត្រូវប្រគល់ទីធ្លាត្រឹមត្រូវតាមសម្ទុះកំណើន ដើម្បីកសាងស្ពានដាយង៉ាយ ដើម្បីបង្កើតកម្លាំងជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ជំរុញមាំការអភិវឌ្ឍន៍ និងទាញយកសក្តានុពលល្អក្នុងវិស័យកសិកម្ម ដោយយកចិត្តទុកដាក់លើសេដ្ឋកិច្ចកសិកម្ម និងកសិកម្មបច្ចេកវិទ្យាខ្ពស់; សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចចរាចរណ៍រង្វង់។ ទាញយកប្រយោជន៍ពីភាពមានប្រៀបពីលក្ខណៈធម្មជាតិ តម្លៃវប្បធម៌ប្រពៃណី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ជាជំហានរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តឲ្យកាន់តែរឹងមាំ។

អនុលេខាអចិន្ត្រៃយ៍បក្សខេត្តស្នើឲ្យបន្តថែរក្សាការអភិវឌ្ឍន៍សង្គម-វប្បធម៍ដ៏ទូលំទូលាយ លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនដោយឥតឈប់ឈរ។ ពង្រីកស្មារតីនៃការប្ដេជ្ញាចិត្តរបស់ស្រុក ប្រមូលផ្តុំអនុវត្តល្អរហូតដល់ចុងអាណត្តិកាលគ្មាននៅមានគ្រួសារក្រីក្រនៅលើភូមិសាស្រ្តស្រុកទៀត។ សមមិត្ត គឹមង៉ុកថាយ សំណូមពរបង្កើនការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ បន្សុទ្ធ ធ្វើសកម្មាភាពសុពលភាព ប្រសិទ្ធភាព។ បន្តផ្សព្វផ្សាយអនុវត្តត្រឹមត្រូវតាមគោលលំនាំធ្វើសកម្មាភាពរបស់បក្ខភាគខេត្ត «សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍»។ បន្តបង្កើតប្រភពកម្មាភិបាលវ័យក្មេង កម្មាភិបាលនារី និងកម្មាភិបាលជនជាតិភាគតិច តាមវិធីសាស្រ្ត យុទ្ធសាស្ត្រ និងរយៈពេលវែង ដើម្បីកុំឲ្យមានការខ្វះខាតកម្មាភិបាលសម្រាប់អាណត្តិកាលថ្មី៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291811