ត្រាវិញៈ ខិតខំពង្រីកកសិកម្មចីរភាព សម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល
ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ៣២៤/QĐ-TTg ចុះថ្ងៃទី២ មីនា ឆ្នាំ២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការអនុម័តកម្មវិធីមេពង្រីកកសិកម្មប្រកបដោយចីរភាពសម្របជាមួយអាកាសធាតុប្រែប្រួលនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ និងបណ្តាសេចក្តីសម្រេចចិត្ត សារាចររបស់គណៈកម្មាធិការបក្សខេត្តមានជាប់ទាក់ទងដល់កសិកម្ម ត្រាវិញបានកសាងផែនការនាំកសិកម្មរបស់ខេត្តអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព សំខាន់គឺឧស្សាហកម្មកែច្នៃ លើកកំពស់តម្លៃមុខទំនិញនិងកម្លាំងប្រណាំងប្រជែង។ ខេត្តវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទៅតាមទិសដៅម្ចាស់ការ សម្របជាមួយអាកាសប្រែប្រួល ធានាសុវត្ថិភាពចំពោះគ្រោះមហន្តរាយ រួមចំណែកលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ ស្មារតីរបស់ប្រជាជន ប្រភពចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានខ្ពស់ជាងមធ្យមរបស់ប្រទេសទាំងមូល នាំខេត្តត្រាវិញបានទៅជាខេត្តអភិវឌ្ឍន៍នៅក្នុងក្រុមកំពូលរបស់តំបន់វាលរាបទន្លេគឺវឡុង។

លើមូលដ្ឋាននោះ ខេត្តពង្រីកកសិកម្មទៅតាម៤អនុវត្តតំបន់ៈ សាប បន្សាប(ជាតិជូរប្រៃ) ប្រៃ និងតំបន់កោះ។ ប្រមូលផ្តុំវិនិយោគការទាញយកផល និងឆ្លៀតប្រើប្រាស់ឲ្យអស់សក្តានុពល ភាពមានប្រៀបរបស់បណ្តាអនុតំបន់ធម្មជាតិ រៀបចំឡើងវិញនូវការដាំដំណាំ ចញ្ចឹមសត្វសមស្របជាមួយលក្ខណៈនិងអាកាសធាតុប្រែប្រួល ពង្រីកបណ្តាតំបន់ផលិតកម្មឯកទេស ផលិតជលជាតិទៅតាមភាពមានប្រៀបខ្លាំងរបស់ខេត្ត ប្រកបដោយចីរភាព លើកកំពស់គុណភាព តម្លៃបង្កើនឡើង ផ្សាភ្ជាប់ជាមួយអង្គការសេដ្ឋកិច្ចសហការ ចងសម្ព័ន្ធជាមួយអាជីវកម្ម សហករណ៍ធ្វើជាស្នូលតភ្ជាប់កសិកម្មជាមួយឧស្សាហកម្មកែច្នៃ ថែរក្សា ជំរុញមាំទីផ្សារនាំចេញនៅក្នុងនិងក្រៅប្រទេស បង្កពាណិជ្ជសញ្ញាជលជាតិក្នុងកន្សោមតម្លៃផលិតផលមានប្រៀបប្រណាំងប្រជែងរបស់ខេត្ត។

បណ្តាមន្ទីរ ស្ថាប័នជំនាញការ បណ្តាមូលដ្ឋាននឹងកំណត់ទិសដៅបង្កើនសមាមាត្រតម្លៃផលិតកម្មជលជាតិនិងផ្លែឈើ កាត់បន្ថយសមាមាត្រស្រូវអង្ករ។ ពង្រីកបណ្តាវិស័យផ្សេងទៅតាមកម្មវិធីឃុំ សង្កាត់នីមួយៗមានផលិតមួយ ដើម្បីធ្វើឲ្យសម្បូរបែបប្រព័ន្ធផលិតកសិកម្មភ្ជាប់ជាមួយការពង្រីកវិស័យទេសចរណ៍ លើកកំពស់ប្រាក់ចំណូលរបស់ប្រជាជន។ ពង្រីកកសិកម្មភ្ជាប់ជាមួយការកសាងជនបថ្មីដើម្បីរួមបញ្ចូលប្រភពធនធាន និងពង្រីកឲ្យបានទូលំទូលាយនៃផលិតកម្មកសិកម្មនិងជីវភាពនៅជនបទ ផ្តល់អាទិភាពបណ្តាខ្លឹមសារសម្របជាមួយអាកាសធាតុប្រៃប្រួល និងបង្ការ រាំងស្កាត់ដោយសារគ្រោះមហន្តរាយ។ ពង្រីកកសិកម្មសម្របជាមួយលក្ខណៈធម្មជាតិនិងទីផ្សារ ផ្តោតលើការដោះស្រាយបណ្តាកត្តាខាងក្នុង ព្រមជាមួយភាពជឿនលឿនខាងវិទ្យាសាស្រ្ត បច្ចេកទេស ប្រែក្លាយហានិភ័យទៅជាឱកាស  ប្រែក្លាយគុណវិត្តិទៅជាគុណប្រយោជន៍។

ដើម្បីរួមនឹងបណ្តាខេត្តនៅក្នុងតំបន់វាលរាបទន្លេគឺវឡុងពង្រីកវិស័យកសិកម្មប្រកបដោយចីរភាព ខេត្តបានកំណត់ទិសដៅពង្រីកបណ្តាវិស័យសំខាន់ៗដូចជាៈ ស្រូវអង្ករ ដល់ឆ្នាំ២០៣០ ផ្ទៃដីផលិតស្រូវនៅលើភូមិសាស្រ្តខេត្តប្រមាណ៧៨.០០០ហិកតា (ថយ៤.៧៤៤ហិកតា បង្វែមកដាំដំណាំឈើហូបផ្លែ ដើមដូង និងចិញ្ចឹមជលជាតិ)។ ទិន្នផលស្រូវបានពឹងទុកនឹងសម្រេចបាន០១លានតោន។ ក្នុងនោះ ស្រូវសារីរាង្គពី២.៥០០ដល់៣.៥០០ហិកតា ប្រមូលផ្តុំផលិតនៅបណ្តាស្រុកៈ ចូវថាញ់ កូវង៉ាង។ ស្រូវស្អាត បានរំពឹងទុកមានប្រមាណពី២០.០០០ដល់៣០.០០០ហិកតា បានប្រមូលផ្តុំផលិតនៅបណ្តាស្រុកចូវថាញ់ កូវង៉ាង កូវកែ និងកាងឡុង។ អំពីឈើហូបផ្លែ ដល់ឆ្នាំ២០៣០ បើកទូលាយផ្ទៃដីនៅលើភូមិសាស្រ្តខេត្តសម្រេចបានប្រមាណ២២.០០០ហិកតា(កើនថែមប្រមាណ៣.២០០ហិកតា) ភាគ ច្រើនបានបង្វែប្តូរពីផ្ទៃដីផលិតស្រូវអន់គុណភាព កែលម្អពីផ្ទៃដីចម្រុះ ទន្និផលបានរំពឹងទុកនឹងសម្រេចបាន៣៣០.០០០តោន។ ដល់ឆ្នាំ២០៣០ ផ្ទៃដីចិញ្ចឹមជលជាតិរបស់ខេត្តសម្រេចបាន៤០.០០០ហិកតា កើនថែម២.៥០០ហិកតា សរុបផ្ទៃដីចិញ្ចឹមសម្រេចបាន៦០.០០០ហិកតា ទន្និផលសម្រេចបាន ២៦៥.៥០០តោន តម្លៃផផលិតលប្រមូលបានដល់ឆ្នាំា២០៣០សម្រេចបាន៤២០លានដុង/ហិកតា/ ឆ្នាំ។

ដើម្បីសម្រេចបានគោលដៅដូចបានដាក់ចេញ ខេត្តបានអនុវត្តគ្រោងផែនការដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ សមស្របជាមួយការកំណត់ទិសដៅនៃការធ្វើផែនការតំបន់វាលរាបទន្លេគឺវឡុង ធានាការបង្វែប្តូរកសិកម្មប្រកបដោយចីរភាព និងសម្របជាមួយអាកាសធាតុប្រែប្រួល ពិនិត្យឡើងវិញការធ្វើផែនការផ្នែក វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ទន្ទឹមនឹងនោះ កេណ្ឌប្រមូល ប្រើប្រាស់មានសិទ្ធភាពប្រភពធនធានវិនិយោគសម្រាប់ពង្រីកកសិកម្មប្រកបដោយចីរភាពសម្របជាមួយអាកាសធាតុប្រែប្រួល។ ម្ចាស់ការប្រើប្រាស់ប្រភពថវិកាមូលដ្ឋាននិងថវិកាមជ្ឈិមគាំទ្រវិនិយោគបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តទប់ទល់ជាមួយអាកាសធាតុប្រែប្រួល ហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធពង្រីកជលជាតិផ្សាភ្ជាប់ជាមួយគមនាគម បណ្តាសំណង់ជំនួយដល់ការបង្ការ រាំងស្កាត់គ្រោះធម្មជាតិ។ ពិសេស ផ្លាស់ថ្មីអង្គការផលិតទៅតាមទិសដៅពង្រីកកន្សោមតម្លៃផលិតកម្មកសិកម្ម កសាងផែនការអនុវត្តកម្មវិធីជំរុញមាំការពង្រីកបណ្តាតំបន់វត្ថុធាតុដើមសំខាន់ៗ អនុវត្តមានប្រសិទ្ធភាពកម្មវិធី OCOP នៅលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ ពង្រីកវិទ្យាសាស្រ្តបច្ចេកទេស ផ្លាស់ថ្មីការងារគ្រប់គ្រងវិទ្យាសាស្រ្តនិងជំរុញកសិកម្ម លើកទឹកចិត្តវិនិយោគស្រាវជ្រាវ ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសនិងអនុវត្តបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យា៤.០ ចូលក្នុងការផលិត ថែរក្សា កែច្នៃកសិផលជលផលសំខាន់ៗរបស់ខេត្ត ដើម្បីលើកកំពស់តម្លៃបង្កើនឡើង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្របជាមួយអាកាសធាតុប្រែប្រួល លើកទឹកចិត្តបណ្តាអាជីវកម្មវិនិយោគពង្រីកតំបន់ឧស្សាហកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។ ពង្រីកប្រភពធនធានមនុស្ស ទាក់ទាញអ្នកជំនាញការ បញ្ញាវន្តវ័យក្មេងទៅជនបទ ជំរុញមាំការចលនាចាប់ផ្តើបជាអាជីវកម្មច្នៃប្រឌិតនៅលើភូមិសាស្រ្តខេត្ត បំពាក់បំប៉ន បណ្តុះបណ្តាលកសិករជំនាញ ផ្ទេរប្តូរពលកម្មកសិកម្ម និងបង្កការងារធ្វើឲ្យកសិករ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888