គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលនិងធ្វើការជាមួយសមាគមដូងវៀតណាម
កន្លងទៅហើយថ្មីៗនេះ លោក ឡេថាញ់ប៊ិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរឧស្សាហពាណិជ្ជកម្មខេត្តត្រាវិញ បានទទួលបដិសណ្ឋារកិច្ច និងធ្វើការនឹងបណ្តាសមាជិករបស់សមាគមដូងវៀតណាម។

គិតមកដល់់ពេលបច្ចុប្បន្ននេះ ត្រាវិញមានផ្ទៃដីដាំដើមដូងជិត២៣.៧០០ហិកតា មានដើមដូងជាង៦,៦លានដើម។ ក្នុងនោះផ្ទៃដីដើមដូងផ្តល់ផ្លែជាង២០.២១៨ហិកតា ស្រូបយកអត្រាជាង៨៥%នៃផ្ទៃដីដាំដើមដូង ទិន្នផលទទួលបានមធ្យម១៥,២តោន/ហិកតា។ បណ្តាឆ្នាំជិតៗនេះ ដោយមានការឧបត្ថម្ភពីមន្ទីរ ស្ថាប័ន ផ្នែកសមត្ថកិច្ច ក្នុងខេត្តបានបង្កើតបានគំរូដាំដូងខ្ទិះជាមួយផ្ទៃដីជិត៥០០ហិកតា ដូងសារីរាង្គជិត១.៣០០ហិកតាសម្រេចដល់បទដ្ឋាន(អាហ្វិ្រក - EU - USDA ។ល។) និងបណ្តាផលិតផលឆ្លងតាមការច្នៃប្រតិដ្ឋរបស់អាជីវកម្ម។ ផ្តើមពីនោះបានបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់មុខទំនិញដូងកើនពី២ដល់៥ដង។

អ្នកស្រី ង្វៀងធីគីមថាញ់ ប្រធានសមាគមដូងវៀតណាមសន្និដ្ឋាន សក្តានុពលពង្រីកសេដ្ឋកិច្ចរបស់ដូងនៅខេត្តត្រាវិញនៅធំធេងណាស់ប្រសិនបើខេត្តសកម្មជំរុញមាំបណ្តាកម្មវិធីជំរឿនពាណិជ្ជកម្មសម្រាប់ផលិតផលត្រាវិញ ចូលរួមជ្រោមជ្រែងអនុវត្តកម្មវិធី Vco Sounds - តភ្ជាប់ ផ្សព្វផ្សាយពាណិជ្ជសញ្ញាមូលដ្ឋានដោយឆ្លងតាមកញ្ចប់អំណោយទេសចរណ៍១លានUSD។ នេះជាកម្មវិធីកំពុងតែបានសមាគមដូងវៀតណាមរចនា ដើម្បីនាំយកដើមដូងវៀតណាមចូលរួមសមាហរណកម្មក្នុងតំបន់។

ថ្លែងសន្និដ្ឋាននៅពេលធ្វើការ លោកឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់អំពីកិច្ចសហការគាំទ្រអស់ពីចិត្តរបស់សមាគមដូងវៀតណាម។ ចំណែកខាងខេត្តត្រាវិញនឹងត្រៀមសហការជាមួយសមាគមដូងវៀតណាមអនុវត្តបណ្តាសកម្មភាពជាក់ស្តែង ដើម្បីពង្រីកប្រសិទ្ធសេដ្ឋកិច្ចរបស់ដើមដូងត្រាវិញ រួមចំណែកពង្រីកសេដ្ឋកិច្ចជូនប្រជាជនក្នុងខេត្តក្នុងអំឡុងពេលខាងមុខនេះ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806