ភូមិប្រាសាទ (បេ) កាត់បន្ថយភាពក្រីក្រ
លោកគាងថាញ់យៀង លេខាសាខាបក្សភូមិប្រាសាទ(បេ) ឃុំង្វៀកហ្វា ស្រុកចូវថាញ់បានឲ្យដឹង៖ ក្នុងដំណាក់កាលឆ្នាំ ២០១៦-២០២០ ផ្តើមពីការឧបត្ថម្ភរបស់គណៈកម្មាធិការប្រជាជនឃុំ បណ្តាបក្ខជនក្នុងសាខាបក្សបានបង្កើនការផ្សព្វផ្សាយ ចលនា ម៉្លោះហើយ ភូមិកាត់បន្ថយគ្រួសារក្រីក្រពី ៧៥ គ្រួចុះនៅ ០៨ គ្រួ និងកាត់បន្ថយគ្រួសារជិតក្រពី ៦០ គ្រួចុះនៅ ២៨ គ្រួ។ តាមប្រសាសន៍របស់លោកគាងថាញ់យៀង មូលហេតុបណ្តាលឲ្យគ្រួសារប្រជាជនក្នុងភូមិក្រីក្រអាស្រ័យខ្វះចំណេះដឹង និងបទពិសោធន៍ក្នុងការរកទទួលទាន ខ្វះដើមទុន ខ្វះដីផលិត មានកូនច្រើន និងគ្រួសារមានសមាជិកច្រើន។ ផ្តើមពីនោះ បណ្តាលឲ្យស្ថានភាពគ្រួសារមួយចំនួនក្នុងភូមិ “ស៊ីមុនសងក្រោយ” លំនៅឋានថ្វីត្បិតភ្លៀងមិនស្រក់ក៏ប៉ុន្តែទ្រុឌទ្រោម និងមានគ្រួសារ ០២ គ្រួរស់នៅក្នុងផ្ទះបណ្តោះអាសន្ន មានគ្រួសារ ០៦ គ្រួមានផ្ទះមិនរឹងមាំ។ លក្ខណៈរៀនសូត្ររបស់កុមារក្នុងបណ្តាគ្រួសារនេះនៅអន់ថយ ទម្លាប់ប្រជុំជីវភាព និងការផលិតជាច្រើននៅចាស់គំរិល។ល។ ព្រោះហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ភូមិនៅខ្ពស់បើប្រៀបជាមួយបណ្តាភូមិដទៃក្នុងឃុំ។

ដើម្បីផ្សព្វផ្សាយទម្រង់កាត់បន្ថយភាពក្រីក្រ សាខាបក្សភូមិប្រាសាទ(បេ)បានជំរុញមាំការផ្សព្វផ្សាយផ្ទាល់ និងប្រយោលក្នុងប្រជាជន បំផុតគឺបណ្តាគ្រួសារក្រីក្រ ជិតក្រសំដៅលើកកម្ពស់ចំណេះដឹង ពង្រីកការចូលរួមយ៉ាងសកម្មរបស់អ្នកក្រីក្រស្តីពីការងារកាត់បន្ថយភាពក្រីក្រក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ ភូមិសហការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយអាទិភាពដល់គ្រួសារក្រីក្រ ជាក់ស្តែងដូចជា៖ ឧបត្ថម្ភគ្រួសារក្រីក្រ ០៦ គ្រួជួសជុលផ្ទះតាមកម្មវិធី ១៣៥ ក្នុងមួយៗតម្លៃ ២៥ លានដុង ឧបត្ថម្ភគោ ១៦ ក្បាលឲ្យគ្រួសារក្រីក្រចិញ្ចឹម បន្ថយប្រាក់សាលា ១០០% ដល់កូនរបស់គ្រួសារក្រីក្រ និងបន្ថយប្រាក់សាលា ៥០% ឲ្យកូនគ្រួសារជិតក្រជនជាតិភាគតិចនៅក្នុងភូមិ។ ជាពិសេស ភូមិចាត់តាំង ជូនបណ្ណគាំពារសុខាភិបាលដល់អ្នកក្រីក្រ ប្រជាជនក្នុងឃុំសម្រេច ១០០% ជួយឲ្យគ្រួសារក្រីក្របានប្រសព្វជាមួយបណ្តាសេវ៉ាកម្ម និងបានពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ រួមចំណែក បំបាត់ចោលបណ្តាទម្លាប់ចាស់ ក្នុងការព្យាបាលជំងឺ លើកកម្ពស់សុខភាពប្រជាជន។

តាមលោកគាងថាញ់យៀង ភូមិត្រួតពិនិត្យជាញឹកញាប់ លើកទឹកចិត្តឲ្យពង្រីកទូលាយបណ្តាទម្រង់ចិញ្ចឹមគោ ចិញ្ចឹមមាន់ព្រលែងក្នុងចម្ការដែលបានផ្សព្វផ្សាយក្នុងបណ្តាឆ្នាំមុននោះ។ អាស្រ័យអនុវត្តមានប្រសិទ្ធភាពបណ្តាទម្រង់កាត់បន្ថយភាពក្រីក្រ និងបង្កលក្ខណៈឲ្យប្រជាជនបានប្រសព្វផ្ទាល់ជាមួយប្រភពទុនឧបត្ថម្ភ បានជួយឲ្យគ្រួសារក្រីក្របានប្រសព្វបច្ចេកទេសទំនើប ជ្រើសរើសវិធីសាស្រ្តពង្រីកការផលិតសមស្របជាមួយនឹងបណ្តាគ្រួសារ ជាមួយលក្ខណៈរបស់មូលដ្ឋាន ផ្តើមពីនោះកាត់បន្ថយភាពក្រីក្រស្ថិរភាព។

ទន្ទឹននឹងការងារជំរុញមាំកាត់បន្ថយភាពក្រីក្រ ភូមិប្រាសាទ(បេ)នៅទាំងចលនាប្រជាជនបើកទូលាយផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តសម្រាប់បម្រើក្នុងការផលិត និងជីវភាពប្រជាជន។ ក្នុងនោះ លេចធ្លោបំផុតគឺភូមិចលនាប្រជាជនបរិច្ចាគដីបើកទូលាយផ្លូវកៅស៊ូតាមភ្លឺប្រឡាយលេខ ០១ និងចលនាគ្រួសារប្រជាជន ១៤ គ្រួបរិច្ចាគដីរួច កសាងផ្លូវបេតុងពីឈាបនដ្ឋានដល់ប្រឡាយភូមិគោកប្រវែងជាង ៥០០ ម៉ែត្រ។ ផ្លូវទាំងនេះរួមជាមួយប្រព័ន្ធផ្លូវគមនាគមន៍ច្រើនកន្លែងទៀតបានបម្រើឲ្យការពង្រីកផលិត ដឹកជញ្ជូនមុខទំនិញ ពង្រាយប្រជាជន និងរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រក្នុងពេលខាងមុខ។

លោកគាងថាញ់យៀងបានសង្កត់ធ្ងន់ថា៖ ការងារកាត់បន្ថយភាពក្រីក្រនៅក្នុងភូមិមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ គ្រួសារក្រីក្រភាគច្រើនខិតខំរៀនរបរដោយខ្លួនឯង ម្ចាស់ការស្វែងយល់រៀនសូត្របទពិសោធន៍ក្នុងការផលិត ម្ចាស់ការបង្កការងារធ្វើខិតខំដើម្បីរួចផុតពីភាពក្រីក្រ កែលម្អជីវភាព។ ឆ្នាំនេះ ភូមិប្រាសាទ(បេ)ត្រៀមបម្រុងបណ្តាប្រភពទុនឧបត្ថម្ភរបស់ឃុំ បណ្តាអាជីវកម្ម អង្គការមហាជន សប្បុរសជនបន្តជំរុញមាំការអនុវត្តបណ្តាកម្មវិធីពង្រីកសេដ្ឋកិច្ចក្នុងសហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាជន និងកសាងទម្រង់កាត់បន្ថយភាពក្រីក្រស្ថិរភាពក្នុងតំបន់ជនរួមជាតិខ្មែរ៕

 

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291758