គណៈកម្មាធិការប្រជាជនខេត្តបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែសីហា
កាលពីរសៀលថ្ងៃទី២៤ សីហា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ធ្វើជាអធិបតីអង្គប្រជុំផ្សាយបន្តផ្ទាល់ជាមួយនឹងមណ្ឌលផ្សាយបន្តផ្ទាល់ចំនួន១១ មន្ទីរ ស្ថាប័ន មូលដ្ឋាន ដើម្បីបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែសីហា និងផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួនសម្រាប់ខែកញ្ញា ឆ្នាំ២០២១។ ចូលរួមអង្គប្រជុំមានលោក គាងក្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក ស្ថាប័ន ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។

ក្នុងខែសីហា ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ និងរីករាលដាលឆាប់រហ័សនៅលើភូមិសាស្រ្តខេត្ត បណ្តាលឱ្យជះឥទ្ធិពលដល់ស្ថានភាពផលិត និងការប្រជុំជីវភាពរបស់ប្រជាជន អាជីវកម្ម។ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបញ្ជាក់ភារកិច្ចសំខាន់ជា ចម្បងនោះគឺត្រូវសហការការង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាពផង និងប្រញ៉ាប់ដោះស្រាយរាល់ការលំបាកដល់ប្រជាជន មូលដ្ឋាន អាជីវកម្មត្រូវរងឥទ្ធិពលផង  ពិសេសគឺមនុស្សមានភាពទន់ខ្សោយ ពលករបាត់ការងារធ្វើ គ្រួសារក្រ គ្រួសារជិតក្រ គ្រួសារជួបលំបាក គ្រួសារគោលនយោបាយជាមួយទិសដៅ «មិនទុកឲ្យប្រជាជនណាម្នាក់ខ្វះស្បៀងអាហារ ខ្វះសម្លៀកបំពាក់ និងមិនទុកឲ្យប្រជាជនណាម្នាក់ជួបលំបាកដោយសារងឥទ្ធិពលអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩»។

ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានដំណើរការយ៉ាងប្តូរផ្តាច់ ឆ្លងអស់រយៈ៥លើកចាក់វ៉ាក់សាំងៈ មាន ៣០.២៤២ករណីបានចាក់ (សម្រេចបាន៧៦,៧% ប្រៀបជាមួយនឹងចំនួនវ៉ាក់សាំងបានផ្តល់ចំនួន ៣៩.៤៤០ម្ជុល)។ បន្តអនុវត្តឧបត្ថម្ភដល់អ្នកពលកម្ម និងអ្នកប្រើប្រាស់ពលកម្មជួបលំបាកអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩។ គិតដល់ថ្ងៃទី ២៤ សីហា ឆ្នាំ២០២១ បានផ្តល់សច្ចាប័នលើមុខសញ្ញាចំនួន៥៨.៤៧១នាក់ (ក្នុងនោះអ្នកលក់ឆ្នោតរាយមានចំនួន៥៣.៨៥៧នាក់ ជាមួយនឹងថវិកាសរុបរួមជាង៨១ពាន់លានដុង សម្រេច៩២,១%ប្រៀបជាមួយចំនួនថវិកាដែលបានផ្តល់សច្ចាប័ន។

ប្រមូលថវិកាទូទាំងខេត្តប៉ានស្មានសម្រេចបានប្រមាណ ១.១៨០,៨៦៣ពាន់លានដុង ក្នុង៨ខែដើមឆ្នាំ ២០២១ប្រមូលបាន ១១.៣៣៨,២៣៧ពាន់លានដុង សម្រេច៨០,៦២% ការប៉ាន់ស្មាន កើន១៣% ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំទៅ។ ប្រមូលថវិកាក្នុងខេត្តកើន២៤,៥% ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំទៅ។ ចំណាយថវិកាធានាបណ្តាខ្ទង់ចំណាចជាប្រចាំ។ បណ្តាអង្គការឥណទានសកម្មចូលរួមឧបត្ថម្ភការលំបាកដល់អតិថិជនត្រូវរងប៉ះពល់អាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩។ ស្ថានភាពផលិតស្រូវបន្តលំនឹង។ ការងារចាក់ថ្នាំបង្ការ ត្រួតពិនិត្យជំងឺបានយកចិត្តទុកដាក់។ តម្លៃផលិតឧស្សាហកម្មក្នុងខែសម្រចបាន ២.៧៤៧ពាន់លានដុង កើន១,១% ប្រៀបជាមួយខែមុន ក្នុង៨ខែសម្រេចបាន ២៣.៩១៦ពាន់លានដុង សម្រេចបាន ៥៣,១%ផែនការ ថយចុះ៥,៧% ប្រៀបជាមួយរយៈពេលតែមួយនៃឆ្នាំទៅ។ អាស្រ័យដោយអនុវត្តគម្លាតសង្គម តាមសារាចរលេខ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអូសបន្លាយ ភាគច្រើនបណ្តាសកម្មភាពធ្វើអាជីវកម្មជួញដូរ ស្នាក់នៅ ទេសចរណ៍។ល។ សុទ្ធតែផ្អាកធ្វើសកម្មភាពបណ្តោះអាសន្ន គ្រាន់តែរក្សាអាជីវកម្មលក់បណ្តាមុខទំនិញចាំបាច់ នាំឲ្យកម្លាំងទិញក្នុងខែថយចុះយ៉ាងខ្លាំង ការលក់រាយទំនិញនិងចំណូលសេវាកម្មប៉ាន់ស្មានសម្រេចបានប្រមាណ ១.៤៥១ពាន់លានដុង ថយ២៣,៤% ប្រៀបជាមួយខែមុន។

មានយោបល់ចង្អុលការក្នុងអង្គប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង សំណូមពរដល់បណ្តាមន្ទីរ ស្ថាប័ន មូលដ្ឋានប្រមូលផ្តុំកម្លាំង ពិនិត្យឡើងវិញឱ្យបានពេញលេញនូវគោលដៅនិងភារកិច្ច ឆ្នាំ ២០២១ ផ្តល់អាទិភាពការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពិសេសគឺងារងារចាក់ថ្នាំបង្ការកូវីដ-១៩ ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវរបស់អ្នកជាប្រមុខ អនុវត្តល្អសុខុមាលភាពសង្គម ពង្រឹងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បន្តរក្សាសកម្មភាពផលិតកិសកម្ម ឧស្សាហកម្ម បណ្តាសំណង់គម្រោងការ ម្ចាស់ការអនុវត្តការងារធារាសាស្រ្តវាលស្រែ បង្ការ ទប់ស្កាត់រាំងស្ងួត ជ្រាបជាតិជូរប្រៃ ជំរុញមាំការទម្រង់រដ្ឋបាល កែលម្អសន្ទស្សប្រណាំងប្រជែងថ្នាក់ខេត្ត ដាស់តឿនបណ្តាគម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចឌិញអាន៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291780