បូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែ១២ និង១២ខែឆ្នាំ២០២២
កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ សមមិត្តឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើអធិបតីអង្គសន្និបាតបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែ១២ និង១២ខែឆ្នាំ២០២២។ ចូលរួមធ្វើអធិបតីនៅមានសមមិត្ត ង្វៀងទ្រុងហ្វាង ង្វៀងហ្វិញធៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ តំណាងក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចូលរួមអង្គសន្និបាត។

ក្នុង១២ខែ ស្ថានភាពសេដ្ឋកិច្ច-សង្គមបន្តរីកចម្រើន ប្រមូលថវិកាជូនរដ្ឋ ឥណទាន លក់រាយទំនិញ និងប្រភពចំណូលសេវាកើនឡើងគ្រាន់បើ។

អំពីកសិកម្ម បន្តចលនា គាំទ្រប្រជាកសិករបង្វែប្តូររចនាសម្ព័ន្ធដំណាំសមស្របជាមួយលក្ខណៈ សក្តានុពលរបស់មូលដ្ឋាននីមួយៗ យកដំណាំចុះដាំនៅវាលស្រែ កែលម្អចម្ការឈើចម្រុះដាំដំណាំឈើហូបផ្លែ ចម្ការដូងផ្តល់ទិន្នផលទាប។ ផ្ទៃដីផលិតស្រូវសរុបពេញមួយឆ្នាំសម្រេចបាន២០១.៣៦៩ហិកតា សម្រេច៩៦,៨៧%ផែនការ។  ផ្ទៃដីដំណាំ ដំណាំឧស្សាហកម្មមានរយៈពេលខ្លី ដំណាំប្រចាំឆ្នាំសាបព្រោះក្នុង១២ខែគឺ៥១.២២០ហិកតា  សម្រេចបាន៩៤,២៤%ផែនការ។ ផ្ទៃដីចិញ្ចឹមជលជាតិទូទាំងឆ្នាំសម្រេចបាន២២៧.២៧៦តោន ខ្ពស់ជាងដំណាក់កាលដូចគ្នា ៥.៩០២តោន។ សរុបតម្លៃផលិតទូទាំងផ្នែកកសិកម្ម រុក្ខាកម្មនិងជលជាតិប៉ានប្រមាណសម្រេចបាន២៩.៥៥៦ពាន់លានដុង សម្រេចបាន៩៥,២២% កើន២,៧៩%ប្រៀបជាមួយដំណាក់កាលតែមួយ។ ទន្ទឹមនឹងនោះ ស្ថានភាពជំងឺនៅហ្វូងសត្វចិញ្ចឹមបានគ្រប់គ្រង តម្លៃបណ្តាផលិតផលចិញ្ចឹមសត្វធាតុលំនឹង។

តម្លៃផលិតឧស្សាហកម្មក្នុងខែកើនឡើង១៩,៣១%ប្រៀបជាមួយខែមុន។ សរុបតម្លៃផលិតឧស្សាហកម្មឆ្នាំ២០២២ សម្រេចបាន៣១.៧៩៦ពាន់លានដុង សម្រេចបាន១១៤,២៣% កើន០,៩៣%ប្រៀបជាមួយដំណាក់កាលតែមួយនៃឆ្នាំកន្លង។ ទាក់ទាញទុនវិនិយោគកើនឡើងខ្ពស់ ចំនួនសហករណ៍ថ្មីទើបតែបង្កើតសម្រេចបានលើសប្រៀបជាមួយផែនការ។

ការដឹកជញ្ជូនទំនិញលក់រាយនិងប្រភពចំណូលសេវាក្នុងខែ១២សម្រេចបានសរុប៤.៨៥៦,៥១ពាន់លានដុង ភាគលាភត្រួត១២ខែសម្រេចបាន៤៩.១៩០,៥១ពាន់លានដុង សម្រេចបាន១៣៣,៨៤%ផែនការ កើន៥៦,៥៣%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ក្នុងខែ ប្រមូលថវិកាសម្រេចបាន២.៤៤១,៣២ពាន់លានដុង ភាគលាភត្រួត១២ខែប្រមូលសម្រចបាន៤៩.១៩០,៥១ពាន់លានដុង សម្រេចបាន១៣៣,៨៤%ផែនការ កើន៥៦,៥៣%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

ក្នុងខែ ប្រមូលថវិកាសម្រេចបាន២.៤៤១,៣២ពាន់លានដុង ភាគលាភត្រួត១២ខែប្រមូលបាន១៤.៥៦៦,៥១ពាន់លានដុង សម្រេចបាន១៤០,៩៧%គ្រោងផែនការ ថយ២,៨៧%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។ ក្នុងនោះ ប្រមូលថវិកាផ្ទៃក្នុងសម្រេចបាន៥.៣៨៥ពាន់លានដុង(សម្រេចបាន១០៣,៩%គ្រោងផែនការក្រសួងហិរញ្ញវត្ថុះប្រគល់ កើន៦,៣៦%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន)។ ចំណាយថវិការដ្ឋឆ្លើយតបបានទាន់ពេលបណ្តាភារកិច្ចចំណាយជាប្រចាំ ធានាប្រិតសំចៃ ប្រសិទ្ធភាព ផ្តោតលើការទូទាត់ចុងឆ្នាំ ពិសេសគឺរំសាយទុនវិនិយោគសាធារណៈ។ ចំណាយថវិកាក្នុងខែ៤.៨៦៤,៣៨៥ពាន់លានដុង ប៉ានប្រមាណ១២ខែចំណាយ១២.៦៩២,៨១៣ពាន់លានដុង សម្រេចបាន១១៣,៨២%គ្រោងផែនការ ថយ៨,៨៣%ប្រៀបជាមួយដំណាក់កាលនេះឆ្នាំមុន។

បណ្តាសកម្មភាពសុខុមាលភាពសង្គម តបស្នងសងគុណ ការងារកាត់បន្ថយក្រ គិតគូរដល់ជីវភាពរបស់ប្រជាជន បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងខែ១២ ដោះស្រាយការងារធ្វើថ្មីដល់ពលករចំនួន៣.៥០៣នាក់ បញ្ជូនពលករ៩៥នាក់ទៅធ្វើការមានកំណត់រយៈពេលនៅប្រទេសក្រៅ។ ភាគលាភត្រួត១២ខែ ដោះស្រាយការងារធ្វើដល់ពលករចំនួន២៥.៤២៨នាក់ សម្រេចបាន១១០,៥%ផែនការ បញ្ជូនពលករចំនួន១៩៥នាក់ទៅធ្វើការមានកំណត់រយៈពេលនៅប្រទេសក្រៅ សម្រេចបាន១០១,៦%ផែនការ។

ថ្លែងយោបល់ចង្អុលការនៅអង្គសន្និបាត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ស្ងើចសរសើរនិងវាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងខែ១២ ក៏ដូចជាក្នុងទូទាំងឆ្នាំ២០២២ នៅលើវិស័យសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ លោកស្នើមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទបន្តសហការជាមួយនឹងបណ្តាមូលដ្ឋានយកចិត្តទុកដាក់ស្រាវជ្រាវកាលបរិច្ឆេទរដូវកាល ម្ចាស់ការពិនិត្យឡើងវិញប្រតិទិនទឹកជំនោរជៀសវាងស្ថានភាពអសកម្ម និងទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃ។

ទន្ទឹមនឹងនោះ បន្តកំណត់ភាពមានប្រៀបរបស់ខេត្តពីជលជាតិ និងពង្រឹងការកោះហៅ ជំរឿនវិនិយោគ ពង្រឹងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺនិងជំរុញមាំការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងបណ្តាជំងឺផ្សេងៗទៀតនៅលើសត្វចិញ្ចឹម។ ប្រមូលផ្តុំរាល់ប្រភពកម្លាំងសម្រេចភារកិច្ចកសាងជនបទថ្មី ពង្រឹងនិងពង្រីកបណ្តារូបភាពសេដ្ឋកិច្ចសហការ សហករណ៍។ ពង្រឹងការងារប្រឆាំងមុខទំនិញក្លែងក្លាយ ទំនិញអន់គុណភាព រត់គយ ធានាមុខទំនិញបម្រើទីផ្សារចូលឆ្នាំថ្មីវៀតណាម។

វិស័យគមនាគម ត្រូវធានារលូនក្នុងបណ្តាថ្ងៃមុន ក្នុងនិងបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីវៀតណាម។ ជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវក្នុងការរំសាយទុនវិនិយោគសាធារណៈ ជំរុញមាំការងាររុះរើដីធានៅបណ្តាសំណង់ គម្រោងការ។ ទន្ទឹមនឹងនោះលោកស្នើមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ជំរុញមាំការងារសង្គមភាវូបនីយកម្មក្នុងចាត់តាំងបណ្តាសកម្មភាពវប្បធម៌ សិល្បៈអំណរបក្ស អំណរនិទាឃៈរដូវ៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291812