ត្រាវិញៈ ជូនផ្ទះ មិត្តរួមអាវុធដល់សមាជិកសមាគមអតីតយុទ្ធជួបលំបាកអំពីលំនៅឋាននៅស្រុកកូវង៉ាង
កាលពីថ្ងៃទី១៧ មេសា គណៈកម្មាធិការបក្សស្រុកកូវង៉ាងចាត់តាំងពិធី ជូនផ្ទះ មិត្តរួមអាវុធដល់សមាជិកសមាគមអតីតយុទ្ធជន ជួបលំបាកពីលំនៅឋាននៅភូមិសាស្រ្តស្រុក។ ចូលរួមពិធីមានលោក ត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្ត លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត តំណាងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង និង៥១គ្រួសារជាសមាជិកសមាគមអតីតយុទ្ធជន បានទទួលជំនួយលំនៅឋានលើកនេះ។ 

នៅពិធី លោក ត្រឹងទ្រីយុង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ បានជូនដល់គ្រួសារនីមួយៗជាសមាជិកសមាគមអតីតយុទ្ធជនមានស្ថានភាពជួបលំបាកអំពីផ្ទះនៅនៅលើភូមិសាស្រ្តស្រុកទឹកប្រាក់ចំនួន៥០លានដុងក្នុងមួយគ្រួសារ។ សរុបទឹកប្រាក់ឧបត្ថម្ភ២,៥៥០ពាន់លានដុង(ប្រភពថវិកាអាស្រ័យលោក ត្រឹងទ្រីយុង ចលនាបណ្តាអង្គការ បុគ្គលរួមវិភាគទានឧបត្ថម្ភ)។ នៅក្នុងឱកាសនេះដែរ ជំនួសមុខគណៈកម្មាធិការបក្សខេត្ត លោក ង៉ូជីកឿង លេខាគណៈកម្មាធិការបក្សខេត្តត្រាវិញបានជូនដល់គ្រួសារនីមួយៗអំណោយមួយចំណែកមានតម្លៃ១លានដុង។ ថ្លែងប្រសាសន៍នៅទីនេះ លោក ត្រឹងទ្រីយុង ចែករំលែកការព្រួយបារម្ភអំពីការជួបលំបាករបស់បណ្តាសមាជិកសមាគមអតីតយុទ្ធជន ដែលមានវត្តមាននៅក្នុងពិធីប្រគល់ជូនផ្ទះ មិត្តរួមអាវុធថ្ងៃនេះ។ ឆ្លងតាមនេះ លោក ត្រឹងទ្រីយុង មានគោលបំណងបណ្តាគ្រួសារបន្ទាប់ពីទទួលបានប្រភពឧបត្ថម្ភត្រូវប្រើប្រាស់ធានាចំគោលដៅ កសាងជួសជុលផ្ទះដើម្បីធ្វើដូចម្តេចមានផ្ទះមួយដ៏កក់ក្តៅស្អាតស្អំលំនឹងចិត្តពលកម្មផលិតបង្កបង្កើនផលរួមចំណែកពង្រីកសេដ្ឋកិច្ចគ្រួសារ។ ចំពោះសមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចមូលដ្ឋានខិតខំប្រឹងប្រែងដាស់តឿន បង្កលក្ខណៈសម្ភារៈបន្ថែមសម្រាប់គ្រួសារមានបន្ថែមលក្ខណៈឆាប់កសាងសម្រេចផ្ទះ មិត្តរួមអាវុធដើម្បីលំនឹងជីវភាពរស់នៅ។

នៅក្នុងបរិយាកាសពោពេញដោយមនោសញ្ចេតនា បណ្តាសមាជិកសមាគមអតីតយុទ្ធជន បានសំដែងក្តីរីករាយ នឹងផ្តាំផ្ញើវាចាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគណៈទទួលបានការយកចិត្តទុកដាក់ឧបត្ថម្ភរបស់លេខាគណៈកម្មាធិការបក្សខេត្ត អតីតលេខាគណៈកម្មាធិការបក្សខេត្ត និងថ្នាក់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន។ តំណាងឲ្យ៥១គ្រួសារសមាជិកសមាគមអតីតយុទ្ធជន មានវត្តមានក្នុងពិធី លោក ត្រឹងវ៉ាំងក្វាន់ សមាជិកអតីតយុទ្ធជនពិការឃុំមីឡុងណាមសន្យានឹងរក្សាខ្ជាប់ខ្ជួន ព្រមទាំងពង្រីកល្អអត្តចរិតប្រវេណី «កងទ័ពអ៊ំហូ» គំរូឈានមុខក្នុងការចូលរួមកសាង និងការពារមាតុប្រទេស សកម្មចលនាគ្រួសារនិងប្រជាជនចូលរួមអនុវត្តបណ្តាគោលការណ៍ពីការពង្រីកសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានរួមចំណែកកសាងមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានស្រស់ស្អាត អារ្យធម៌៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764