អង្គប្រជុំរំពឹងទុកកម្មវិធីធ្វើការសម័យប្រជុំលើកទី១ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០
កាលពីរសៀលថ្ងៃទី២២ មេសា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បានចាត់តាំងអង្គប្រជុំរំពឹងទុកខ្លឹមសារ និងកម្មវិធីធ្វើការរបស់សម័យប្រជុំលើកទី១ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី១០ អាណត្តិកាល២០២១-២០២៦។ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងអ្នកស្រី យឿងធីង៉ុកធើ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត រួមធ្វើជាអធិបតីអង្គប្រជុំ។

អញ្ជើញចូលរួមអង្គប្រជុំនៅមានលោក ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងវ៉ាំងទ្រៀក អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ប្រធាន អនុប្រធានបណ្តាផ្នែករបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាផ្នែកត្រួតពិនិត្យ តុលាការ នាយកដ្ឋានអនុវត្តសាលក្រម និងមន្ទីរមហាផ្ទៃខេត្តត្រាវិញ។

សម័យប្រជុំលើកទី១ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ បានចាត់តាំងឡើងបន្ទាប់ពីសម្រេចជាស្ថាពរការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី១០ អាណត្តិកាល២០២១-២០២៦ នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១។ នេះជាអង្គប្រជុំដើម្បីបោះជ្រើសបណ្តាមុខដំណែងរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សាតុលាការប្រជាជនខេត្ត។ ទន្ទឹមនឹងនោះ វាយតម្លៃស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តពីបណ្តាគោលដៅ ភារកិច្ចពង្រីកសេដ្ឋកិច្ច- សង្គម ការពារជាតិសន្តិសុខ ០៦ ខែចុងឆ្នាំ២០២១ ពិភាក្សា រួមបំពេញនយោបល់ និងសម្រេចចិត្តបណ្តាបញ្ហាសំខាន់ៗ ទៀតដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជនខេត្តទៅតាមការកំណត់របស់ច្បាប់។

រំពឹងទុកនៅសម័យប្រជុំ គណៈកម្មាធិការបោះឆ្នោតខេត្តនឹងរបាយការណ៍ជាមួយម្ចាស់ឆ្នោតទាំងអស់ និងប្រជាជនពីលទ្ធផលបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ អាណត្តិកាល២០២១-២០២៦។ បោះបណ្តាមុខតំណែង៖ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ បង្កើតគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ បោះប្រធាន អនុប្រធានរបស់បណ្តាផ្នែកនៃក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ ពិនិត្យសម្រេចចំនួនសមាជិករបស់បណ្តាផ្នែកក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០។ បោះជ្រើសមុខដំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តាសមាជិកគណៈកម្មាធិការប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល២០២១-២០២៦។ រំពឹងទុកនៅសម័យប្រជុំចេញផ្សាយសេចក្តីសម្រេចចិត្តមួយចំនួនស្តីពីកម្មវិធីត្រួតពិនិត្យឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត សេចក្តីសម្រេចចិត្តពីការកំណត់នូវរបបមួយចំនួន គោលនយោបាយ និងលក្ខណៈធានាសកម្មភាពរបស់តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ បទប្បញ្ញត្តិប្រតិបត្តិការរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី១០ សេចក្តីសម្រេចចិត្តពីការកែលម្អ បំពេញបន្ថែមមាត្រាមួយចំនួនរបស់សេចក្តីសម្រេចលេខ 05/2020 HĐND ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ថ្លៃស្ថិតនៅក្នុងបណ្តាវិស័យធនធានបរិស្ថាន សេចក្តីសម្រេចពីគោលនយោបាយអភិវឌ្ឍការអប់រំកម្រិតមត្តេយ្យសាលានៅលើភូមិសាស្រ្តខេត្ត និងសេចក្តីសម្រេចចិត្តមួយចំនួនទៀតតាមតម្រូវការតប់ប្រមល់របស់មូលដ្ឋាន។

ថ្លែងយោបល់ក្នុងអង្គប្រជុំលោក គឹមង៉ុកថាយ អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរគណៈកម្មាធិការប្រជាជនខេត្តត្រាវិញពិនិត្យឡើងវិញបណ្តាសេចក្តីព្រៀងសេចក្តីសម្រេចចិត្ត បណ្តារបាយការណ៍ ពិសេសគឺបណ្តាគោលនយោបាយដើម្បីធានាត្រូវតាមរយៈពេលកំណត់ និងសម្រេចតាមសំណូមពរជម្រាបជូនសម័យប្រជុំ។ ចំពោះមុខត្រូវផ្តោតសំខាន់ទៅលើការងារបោះឆ្នោត បណ្តាជំហានរៀបចំស្តីជំវិញការងារបោះឆ្នោតដូចជាៈ បញ្ចប់ជីវប្រវត្តិបេក្ខជនចេញឈរឆ្នោត កម្មវិធីធ្វើសកម្មភាពរបស់បណ្តាបេក្ខជន រៀបចំការងារជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតរបស់បណ្តាបេក្ខជន។ល។ ដើម្បីធានាការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី១០ សម្រេចបានជោគជ័យល្អប្រសើរ។ សម័យប្រជុំលើកទី១ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី១០ បានរំពឹងទុកនឹងចាត់តាំងឡើងក្នុងរយៈពេល ០២ ថ្ងៃ ទី២៤និង២៥ ឧសភា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ៕

 

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291888