ឯកភាពលើផែនការបញ្ជូនប្រជាពលរដ្ឋ និងមធ្យោបាយ របស់ប្រជាជនមកពីក្រៅខេត្ត ឆ្លងតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលចូលមកមូលដ្ឋាន
នោះជាការចង្អុលការរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តនៅសារលិខិតលេខ 2921/UBND-CNXD ចុះថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ យោងតាមនោះប្រធានគណៈកម្មាធិការប្រជាជនខេត្ត យល់ព្រមឱ្យមន្ទីរគមនាគមន៍និងជញ្ជូន ចុះកិច្ចសន្យាជួលមធ្យោបាយរបស់អាជីវកម្មធ្វើអាជីវកម្មដឹកជញ្ជូនបម្រើនាំប្រជាជនពីក្រៅខេត្តឆ្លងតាមប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលចូលមកមណ្ឌលចត្តាឡីស័ករបស់បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងនៅលើភូមិសាស្រ្តខេត្ត យកចិត្តទុកដាក់ដល់បញ្ហាធានាសុវត្ថិភាពក្នុងការបង្ការ ទប់ស្កាត់ជំងឺ ប្រភពថវិកាសងឱ្យបណ្តាអាជីវកម្មដឹកជញ្ជូនពីប្រភពថវិកាបង្ការ ទប់ស្កាត់ជំងឺរបស់ខេត្ត។ ដល់ពេល បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងម្ចាស់ការរៀបចំបានមធ្យោបាយដឹកជញ្ជូនបម្រើដល់ប្រជាជនមូលដ្ឋាននឹងបញ្ចប់កិច្ចសន្យាជួលរថយន្តជាមួយអាជីវកម្មដឹកជញ្ជូន។

អំពីមធ្យោបាយម៉ូតូរបស់ប្រជាជនត្រូវធ្វើចត្តាឡីស័ក ចំពោះមុខកងកម្លាំងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលរក្សាទុកបណ្តោះអាសន្ន ហើយឲ្យសមាជិកក្នុងគ្រួសាររបស់អ្នកត្រូវធ្វើចត្តាឡីស័កមកទទួលយក ចំពោះករណីគ្មានសមាជិកគ្រួសារមកទទួលយកតាមប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាល គឺនាយកនគរបាលខេត្តឧបត្ថម្ភផែនការមធ្យោបាយជំនាញជួយដល់បណ្តាមូលដ្ឋានដឹកជញ្ជូនមធ្យោបាយម៉ូតូរបស់អ្នកត្រូវធ្វើចត្តាឡីស័កទៅមូលដ្ឋានវិញ ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជិតស្និទ្ធជាមួយមន្ទីរគមនាគមន៍ជញ្ជូន នគរបាលខេត្តរៀបចំនិងអនុវត្ត៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291806