តំណាងរដ្ឋសភាខេត្តជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី២
នាព្រឹកថ្ងៃទី២៩ កញ្ញា បណ្តាតំណាងរដ្ឋសភាខេត្តរួមមាន៖ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត, លោក ត្រឹងក្វឹកត្វឹង ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត, លោក ថាច់ភឿកបិញ អនុប្រធានក្រុមប្រតិភូឯកទេសនៃក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត, អ្នកស្រី ផាមធីហ៊ុងយីម នាយិការងមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត, អ្នកស្រី ហ្វិញធីហាំងង៉ា លេខាគណៈកម្មាធិការបក្សស្រុកកាងឡុង បានជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥។ អញ្ជើញចូលរួមជាមួយនៅមានលោក ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត, ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត។ 

ដោយរងឥទ្ធិពលពីស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ អង្គសន្និបាតជួបសំណេះសំណាលជាមួយនឹងម្ចាស់ឆ្នោតបានរៀបចំឡើងទៅតាមទម្រង់ផ្សាយបន្តផ្ទាល់បានតភ្ជាប់នៅទីបន្តផ្ទាល់ថ្នាក់ខេត្តចំនួន៣កន្លែង និងស្រុក ទីផ្សារួមខេត្ត ទីក្រុងចំនួន៩កន្លែងក្នុងទូទាំងខេត្ត។

នៅពេលជួបសំណេះសំណាល មូលដ្ឋាននីមួយៗនិងបណ្តាផ្នែកខេត្តបានបូកសរុបមតិរបស់ម្ចាស់ឆ្នោតដើម្បីឆ្លុះបញ្ចាំង និងស្នើនូវបញ្ហាជាច្រើនឡើងក្រុមប្រតិភូតំណាងរដ្ឋសភាខេត្ត និងបណ្តាមន្ទីរ ស្ថាប័នខេត្តពិនិត្យដោះស្រាយ។ ជាក់ស្តែង៖ ម្ចាស់ឆ្នោតស្រុកថ្កូវស្នើមានបណ្តាកម្មវិធីគម្រោងវិនិយោគចិញ្ចឹមជីវិតសម្រាប់មូលដ្ឋានគណៈរងឥទ្ធិពលពីស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩, ស្នើមានគោលនយោបាយជួយគាំទ្រ ឬខ្ចីទុនដើម្បីទិញបណ្តាឧបករណ៍រៀនបន្តផ្ទល់តាមអ៊ីនធឺណិត តាមទូរទស្សន៍ចំពោះសិស្សជួបលំបាកនៅភូមិសាស្រ្តស្រុក, មានគោលនយោបាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធពង្រីកសេដ្ឋកិច្ចសង្គម គោលនយោបាយឧបត្ថម្ភធានារ៉ាប់រងកសិកម្ម, បន្តមានគោលនយោបាយឧបត្ថម្ភដល់កសិដ្ឋានចិញ្ចឹមសត្វជូនគ្រួសារ និងឆ្លុះបញ្ចាំងពីស្ថានភាពបាក់ស្រុតច្រាំងដីនៅមួយចំនួនកំណាត់លើភូមិសាស្រ្តស្រុក ឆ្លងតាមនោះស្នើខេត្តពិនិត្យគាំទ្រជម្នះបានទាន់ពេល។

ម្ចាស់ឆ្នោតស្រុកយ្វៀងហាយ ស្នើយកចិត្តទុកដាក់ដល់ការបែងចែកប្រភពទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅឃុំកោះចំនួន៤ បានអនុម័ត ស្ថានភាពបាក់ស្រុតច្រាំងដី វិនិយោគបណ្តាញគមនាគមជនបទនៅលើភូមិសាស្រ្តស្រុក បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចដិញអាន ដើម្បីជំរឿនការកោះហៅវិនិយោគ និងបង្កលក្ខណៈដើម្បីប្រជាជនឈានទៅដល់បណ្តាប្រភពទុនខ្ចីអាទិភាពដើម្បីពង្រីកសេដ្ឋកិច្ចជីវភាពរស់នៅ។

ម្ចាស់ឆ្នោតទីផ្សាររួមខេត្តយ្វៀងហាយ ស្នើមានគោលនយោបាយវិនិយោគដើម្បីមូលដ្ឋានអនុវត្តសម្រេចបានបណ្តាលក្ខឋានទីក្រុងប្រភេទ៣ ឈានដល់កសាងទីក្រុងមាត់សមុទ្ររបស់ខេត្ត។

ម្ចាស់ឆ្នោតស្រុកកាងឡុងស្នើមានគោលនយោបាយគាំទ្រប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនប្រជាជនរស់នៅតាមឃុំចំនួន៥លើភូមិសាស្រ្តស្រុកបានមជ្ឈិមទទួលស្គាល់ជាឃុំសុវត្ថិភាពតំបន់។

ម្ចាស់ឆ្នោតស្រុកកូវកែស្នើក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តស្នើឡើងមជ្ឈិមពិនិត្យវិនិយោគជួសជុលបើកទូលាយខ្សែផ្លូវលេខ៥៤ ដើម្បីខេត្តអនុវត្តតភ្ជាប់តំបន់ជាមួយខេត្តជិតខាង។

ចំពោះម្ចាស់ឆ្នោតស្រុកទីវកឹងស្នើឆាប់ជួសជុលបើកទូលាយខ្សែផ្លូវលេខ៦០នៅលើភូមិសាស្រ្តខេត្ត វិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មកូវក្វាង និងកសាងគម្រោងស្ពានដាយង៉ាយ។

នៅស្រុកកូវង៉ាង ម្ចាស់ឆ្នោតស្នើពិនិត្យបង្កលក្ខណៈវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មនៅជនបទ គោលនយោបាយផ្តល់អាទិភាពសម្រាប់កម្មករកិកម្មនៅជនបទបន្ទាប់ពីអាសន្នរោគជំងឺកូវីដ-១៩។ ផែនការផ្ទេរប្តូរមុខរបរចិញ្ចឹមជលជាតិ និងយកចិត្តទុកដាក់វិយោគបណ្តាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទ ដើម្បីបង្កើនប្រាក់ចំណេញ បង្កើនប្រាក់ចំណូលសម្រាប់កសិករ។

នៅក្នុងពេលជួបសំណេះសំណាលនេះដែរ ម្ចាស់ឆ្នោតស្រុកចូវថាញ់ស្នើមានយន្តការគោលនយោបាយគាំទ្រប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រាប់មនុស្សចាស់ រស់នៅតែម្នាក់ឯង ឆ្លុះបញ្ចាំងស្ថានភាពតម្លៃបណ្តាមុខទំនិញសម្ភារកសិកម្មកើនឡើងខ្ពស់គណៈប្រជាជនផលិតជួបលំបាកអាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ និងស្នើកោះហៅវិនិយោគច្រើនជាងនេះទៀតចូលភូមិសាស្រ្តស្រុកដើម្បីដោះស្រាយការងារធ្វើជូនពលករជនបទ។

បញ្ហានីមួយៗមានជាប់ទាក់ទងស្ថិតនៅក្នុងសមត្ថកិច្ចបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង កត់ត្រានិងចង្អុលការមន្ទីរ ស្ថាប័នខេត្តសហការពិនិត្យដោះស្រាយ ពិសេសគឹបញ្ហាជាបន្ទាន់មានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន។

ថ្លែងយោបល់នៅពេលជួបសំណេះសំណាល លោកងូជីកឿង លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានប្រតិភូតំណាងរដ្ឋសភាខេត្តបានសង្កត់ធ្ងន់៖ បញ្ហាទាំងឡាយបានម្ចាស់ឆ្នោតលើកឡើងយ៉ាងពិតប្រាកដ កើតឡើងពីជីវភាពរស់នៅ ពីព្រោះហេតុនេះក្រុមប្រតិភូតំណាងរដ្ឋសភាខេត្តពិនិត្យ បូកសរុបសំណើមានជាប់ទាក់ទងដើម្បីស្នើឡើងរដ្ឋាភិបាលពិនិត្យដោះស្រាយ។ ចំពោះបណ្តាបញ្ហាស្នើស្ថិតនៅក្នុងសមត្ថកិច្ចរបស់មូលដ្ឋានមិនទាន់បានដោះស្រាយ ស្នើថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តទទួល និងចង្អុលការដោះស្រាយទាន់ពេលជូនម្ចាស់ឆ្នោតនិងមូលដ្ឋាន។

យោងតាមនោះ លេខាគណៈកម្មាធិការបក្សខេត្តស្នើគណៈកម្មាធិការប្រជាជនខេត្តប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាភាគកម្រិតសេដ្ឋកិច្ចសង្គមសម្រេចបាននៅទាប និងព្យាករណ៍មិនសម្រេចបានផែនការ ជម្រុញល្បឿនរំដោះទុនវិនិយោគសាធារណៈ អ្នកជាប្រមុខស្ថាប័ន មូលដ្ឋានទទួលខុសត្រូវចំពោះគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តប្រសិនបើរំដោះទុនវិនិយោគសាធារណៈមិនសម្រេចបានដូចកិច្ចសន្យា។ ចង្អុលការដល់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យអន្តខេត្តពង្រឹងការត្រួតពិនិត្យហ្មត់ចត់ចំនួនប្រជាជនចេញចូលខេត្ត មានវិធានការគ្រប់គ្រងហ្មត់ចត់ ចង្អុលការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តត្រឹមត្រូវបណ្តាដំណោះស្រាយវិធានការបង្ការ ទប់ស្កាត់កូវីដ-១៩។ ផ្នែកសុខាភិបាលចង្អុលការពន្លឿនល្បើនចាក់វ៉ាក់សាំងការពារកូវីដ-១៩ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងសុខាភិបាលដើម្បីរៀបចំចាក់វ៉ាក់សាំងគណៈទទួលបានការបែងចែកចំនួនច្រើនរបស់ក្រសួងសុខាភិបាល ឆាប់ពន្លឿនល្បឿនចាក់វ៉ាក់សាំងដល់ប្រជាជនទាំងមូល។

លេខាគណៈកម្មាធិការបក្សស្នើដល់បណ្តាមូលដ្ឋានមានផែនការរៀបចំកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំទុកដើម្បីចាំបាច់ម្ចាស់ការប្រើប្រាស់។ ពង្រឹងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ក្នុងស្ថានភាពថ្មី ធានាទាំងការទប់ស្កាត់កូវីដ-១៩ផង និងរក្សាបណ្តាសកម្មភាពផលិតដើម្បីសម្រេចបានគោលដៅទ្វេដងទៅតាមចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផង។ ចំពោះផ្នែកកសិកម្មខេត្តត្រូវម្ចាស់ការបណ្តាវិធានការបង្ការ ការពារដង្កូវ ជំងឺនៅលើដំណាំ សត្វចិញ្ចឹម ត្រួតពិនិត្យហ្មត់ចត់ស្ថានភាពជំងឺ ផ្សព្វផ្សាយទូលំទូលាយពីហានិភ័យផ្ទុះឡើងជំងឺឆ្លងរាលដាលគ្រោះថ្នាក់ក្នុងហ្វូងបសុសត្វ។

ចំពោះផ្នែកអប់រំខេត្ត លេខាគណៈកម្មាធិការបក្សខេត្តស្នើបន្តពិនិត្យឡើងវិញ បូកសរុបនិងធ្វើនាធិការគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តនូវដំណោះស្រាយជម្នះរាល់ការលំបាកកំពុងជួបប្រទះក្នុងការបង្រៀន និងរៀនតាមអ៊ីនធឺណិត ពង្រឹងការចលនា  សង្គមរូបនីយកម្មកម្មវិធី «សេវាកម្មនិងកុំព្យួទ័រសម្រាប់ប្អូនៗ» ជូនបណ្តាគ្រួសារ ប្អូនៗមានស្ថានភាពជួបលំបាកដើម្បីគ្រប់លក្ខណៈចូលរួមរៀនសូត្រតាមអ៊ីនធឺណិត៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291759