ការចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិជារៀងរាល់ឆ្នាំជាភារកិច្ចនយោបាយសំខាន់
កាលពីថ្ងៃទី ២៣ ខែឧសភា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផល ២០ ឆ្នាំចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ដំណាក់កាល ២០០៣-២០២៣។

អញ្ជើញចូលរួម និងចង្អុលការសន្និបាតសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តវ៉វ៉ាំងធៀន ប្រធានគណៈការងារភាគខាងត្បូងនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម សមមិត្តគឹមរឿង សមាជិកគណៈ អចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជ នខេត្ត សមមិត្តគាងគ្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សា ប្រជាជនខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរ គណៈ ផ្នែក អង្គការចាត់តាំងមហាជនថ្នាក់ខេត្តមួយចំនួន តំណាងបណ្ដាអង្គការសាសនាខេត្ត អចិន្រ្តៃយ៍នៃបណ្ដាគណៈកម្មាធិការបក្ស ស្រុក ទីផ្សាររួមខេត្ត ទីក្រុង ថ្នាក់ដឹកនាំឃុំ សង្កាត់ ទីប្រជុំជន តំបន់អាសយជន និង បណ្ដាបុគ្គលដែលបានស្ងើចសរសើរជូនរង្វាន់។

នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០០៣ សហប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ០៤/NQ/ĐCT-MTTW ស្ដីពីការចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ និងសេចក្ដីសម្រេចចិត្តយកថ្ងៃទី ១៨ ខែវិច្ឆិការៀងរាល់ឆ្នាំធ្វើជាថ្ងៃចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិនៅតំបន់អាសយជន។ បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តរបស់រណសិរ្សមាតុភូមិវៀតណាម ទិវាមហាសាមគ្គីទូទាំងជនជាតិនៅតំបន់អាសយជនបានប្រព្រឹត្តឡើងឡើងដោយច្រើនរូបភាពសម្បូរបែបយ៉ាង សមស្របជាមួយលក្ខណៈរបស់មូលដ្ឋាននីមួយៗ។ ទិវាមហាសាមគ្គីទូទាំងជនជាតិបានរួមចំណែកជំរុញទឹកចិត្តប្រជាជនគ្រប់ជាន់ស្រទាប់ឲ្យខិតខំអនុវត្ត សម្រេចជោគជ័យបណ្ដាភារកិច្ចសេដ្ឋកិច្ច វប្បធម៌ សង្គម។ ក្នុងរយៈពេល ២០ ឆ្នាំកន្លង មានអាសយជនចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ បានចំនួន ១៥.០៤១ លើក (សម្រេច ៩៥,៦%) ក្នុងនោះមាន ១៣.៤៥៥ លើកចាត់ តាំងទាំងពិធីនិងវារៈ (សម្រេច ៨៥%) ដោយមានប្រជាជនអញ្ជើញចូលរួមជាង ២.១ ៧៣.៧៧០ លើក។ ឆ្លងតាមរយៈការចាត់តាំងទិវាមហាសាមគ្គីគឺដើម្បីវាយតម្លៃលទ្ធ ផលមួយឆ្នាំអនុវត្តបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ចំណុចសំខាន់គឺចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ចលនា “ជនជាតិវៀតណាម អាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” “ចលនាសាមគ្គី ច្នៃប្រតិដ្ឋ” ចលនា “ទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” ចលនាប្រឡងប្រណាំង “ដើម្បីអ្នកក្រ មិនបោះបង់អ្នកណាម្នាក់ឲ្យនៅពីក្រោយខ្នង”។

២០ ឆ្នាំកន្លង ចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកផលិតដោយ រូបភាពផ្សេង កសាងទម្រង់ចងសម្ព័ន្ធក្នុងការផលិត លក់ផលិតផលបានចំនួន ១.០២ ២ ទម្រង់។ ចលនាប្រជាជនបរិច្ចាគជាង ២.១៩០.០០០ ម៉ែត្រក្រឡា និងរួមវិភាគទា នថ្ងៃពលកម្មជិត ៣០០.០០០ ថ្ងៃ។ កសាងសំណង់សម្រាប់បម្រើជីវភាពប្រជាជន ២៦៣ សំណង់ សរុបតម្លៃរាប់រយពាន់លានដុង។ ឆ្លងតាមរយៈទិវាមហាសាមគ្គី កសា ង ជួសជុលផ្ទះ “មហាសាមគ្គី” បាន ៥.៥០៦ ខ្នង និងជូនផ្ទះ “មហាសាមគ្គី” ថ្មីនាទិវា មហាសាមគ្គីបានចំនួន ១.១១៩ ខ្នងដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថា នភាពលំបាកអំពីលំនៅឋាន ព្រមទាំងជូនអំណោយជាង ២០៦.៨២០ ចំណែកដល់ គ្រួសារក្រីក្រ គ្រួសារជួបការលំបាកខ្លាំង សរុបតម្លៃនៃអំណោយទាំងនោះ ៤០,៥ ពាន់ លានដុង។

ផ្ដើមពីបណ្ដាចលនាប្រឡងប្រណាំង បានលេចធ្លោឡើងនូវរបៀបធ្វើល្អៗ ទម្រង់ច្នៃប្រ តិដ្ឋជាច្រើនក្នុងការជំរុញមាំពង្រីកសេដ្ឋកិច្ច បង្កើនប្រភពចំណូល លំនឹងជីវភាព ចូលរួមកសាងគ្រួសារជីវភាពវប្បធម៌ ពង្រីកប្រវេណីសង្វាតរៀនសូត្រ ពង្រីកបុព្វហេតុអប់រំ គិតគូរសុខភាពប្រជាជន គិតគូរជីវភាពនៃបណ្ដាគ្រួសារគោលនយោបាយ អនុវត្តល្អបណ្ដាគោលនយោបាយជនជាតិ សាសនា រក្សាខ្ជាប់ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅមូលដ្ឋាន រួមចំណែកអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ឆ្លងតាមរយៈទិវាមហាសាមគ្គី បានស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព ៧.០៨៧ កន្លែង ២៦.៦៧១ គ្រួសារនិងបុគ្គលមានស្នាដៃឆ្នើមក្នុងការអនុវត្តចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” និងបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។

ថ្លែងយោបល់ក្នុងអង្គសន្និបាត សមមិត្តវ៉វ៉ាំងធៀនបានស្ងើចសរសើរនិងកត់សម្គាល់នូវការខិតខំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដែលបានផ្ដុំកម្លាំងត្រៀមនិងចាត់តាំងការបូកសរុបលទ្ធផល ២០ ឆ្នាំចាត់តាំងទិវា មហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះឯកភាពជាមួយនឹងបណ្ដាសមិទ្ធផលសំ ខាន់ៗដែលគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានវាយតម្លៃ។ ដើម្បីបញ្ជាក់នូវបណ្ដាលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ២០ ឆ្នាំ កន្លងក្នុងការចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិគឺធំណាស់ និងគួរគោរព។

សមមិត្តគឹមង៉ុកថាយបានស្ងើចសរសើរ កត់សម្គាល់និងវាយតម្លៃ ខ្ពស់នូវតួនាទីរបស់រណសិរ្សគ្រប់លំដាប់ថ្នាក់និងគណៈការងាររណសិរ្សនៅតំបន់អាស យជនក្នុងការងារជួយធ្វើសេនាធិការ សហការចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជា តិក្នុងរយៈពេល ២០ ឆ្នាំកន្លង។

នៅពេលខាងមុខ សមមិត្តសំណូមពរគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបន្តជ្រួតជ្រាបក្នុងទូទាំងប្រព័ន្ធនយោបាយរណសិរ្សមាតុភូមិវៀតណាមអំពីគោលដៅ អត្ថន័យ កត្តាសំខាន់នៃការចាត់តាំងទិវាមហាសាមគ្គីទូទាំងជន ជាតិ។ កំណត់និងចាត់ទុកការចាត់តាំងទិវាមហាសាមគ្គីជារៀងរាល់ឆ្នាំជាភរកិច្ចនយោបាយសំខាន់ ជាវិធីសាស្រ្តមួយក្នុងបណ្ដាវិធីសាស្រ្តដើម្បីរួមចំណែកលើកកម្ពស់លទ្ធ ភាពធ្វើសកម្មភាពរបស់រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ដល់ឆ្នាំ ២០២៥ តាមសេច ក្ដីសម្រេចចិត្តលេខ ១៣-NQ/TU ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២ របស់គ ណៈអចិន្រ្តៃយ៍បក្សខេត្ត។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគប្បីធ្វើល្អការងារធ្វើជាសេនាធិការជូនគណៈអចិន្រ្តៃយ៍បក្សខេត្តក្នុងការដឹកនាំ ចង្អុលការចាត់តាំងទិវាមហាសាមគ្គី ម្ចាស់ការកសាងផែនការរួចណែនាំផ្សព្វ ផ្សាយចាត់តាំងទិវាមហាសាមគ្គីរៀងរាល់ឆ្នាំ។ ការណែនាំត្រូវធានាឲ្យមានភាពម៉តចត់។ ជាក់ស្ដែងតាំងពីរូបភាពដល់ខ្លឹមសារ តាំងពីការផ្សព្វផ្សាយដល់ការចាត់តាំង ធានាការចាត់តាំងឲ្យបានព្រមៗគ្នា រលូតក្នុងទូទាំងប្រព័ន្ធនយោបាយ។ ជំរុញមាំការផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត  ប្រពៃណៃរបស់រណសិរ្សមាតុភូមិវៀតណាមនិយាយរួម រណសិរ្សមាតុភូមិខេត្តត្រាវិញនិយាយដោយឡែកតាមបណ្ដាដំណាក់កាលនៃប្រវត្តិ សាស្រ្តអំពីខ្លឹមសារ និងអត្ថន័យនៃទិវាមហាសាមគ្គីដោយច្រើនរូបភាពដើម្បីលើក កម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជនក្នុងទូទាំងប្រព័ន្ធនយោបាយស្ដីពីតួនាទី របស់រណសិរ្ស ទាក់ទាញការយកចិត្តទុកដាក់ ចាប់អារម្មណ៍របស់ប្រជាជនគ្រប់ជាន់ស្រទាប់។ ឆ្លងតាមរយៈនោះលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យភ្ញាក់រលឹកចូលរួមបណ្ដាសកម្មភាពនៃទិវាមហាសាមគ្គីនៅមូលដ្ឋាន។ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់គប្បី មានបណ្ដាសកម្មភាពប្រឡងប្រណាំងជាក់ស្ដែងដើម្បីបង្កើតស្នាដៃអំណរទិវាប្រវេណី ១៨ វិច្ឆិកា រៀងរាល់ឆ្នាំ ខិតខំតំបន់អាសយជននីមួយៗ មូលដ្ឋាននីមួយៗមានតិចបំផុ តសំណង់ជាក់ស្ដែងមួយសំណង់ក្នុងឱកាសចាត់តាំងទិវាមហាសាមគ្គី។ ទន្ទឹមនឹងវគ្គពិ ធីគប្បីចាប់អារម្មណ៍ដល់វគ្គចាត់តាំងវារៈ ហើយចាត់ទុកនេះជាសំណូមពរមួយក្នុងបណ្ដាសំណូមពរ សកម្មភាពសំខាន់នៃទិវាមហាសាមគ្គីដើម្បីបង្កបរិយាកាសសប្បាយរីករាយ។ល។

នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរចំនួន ៤២ បណ្ណដល់សមូហភាព ២៣ កន្លែង និងបុគ្គល ១៩ រូប។ គណៈកម្មាធិការរណសិរ្សមា តុភូមិវៀតណាមខេត្តជូនបណ្ណសរសើរដល់សមូហភាព ០៩ កន្លែង និងបុគ្គល ២០ រូបដែលសម្រេចស្នាដៃឆ្នើមក្នុងការចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ដំណាក់កាល ២០០៣-២០២៣៕

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291820