អ្នកជាប្រមុខស្ថាប័ន អង្គភាពផ្នែកសុខាភិបាលត្រូវបញ្ជាក់បានសារៈខាន់អំពីការអនុវត្តន៍បញ្ចេកវិទ្យាព័ត៌មាន
នោះ​ជា​ម​តិ​ចង្អុល​ការ​របស់​​លោក ង្វៀង​ទ្រុង​ហ្វាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ប្រ​ធាន​គណៈ​ចង្អុល​​ការ​​អ​នុ​វត្ត​​បច្ចេ​ក​វិ​ទ្យា​​ព័ត៌​មាន​ខេត្ត​ត្រា​វិញ នៅ​សិក្ខា​សា​លា​អ​នុ​វត្ត​​បច្ចេ​ក​​វិ​ទ្យា​ព័ត៌​​មាន​​​​​ក្នុង​ផ្នែក​សុ​ខា​ភិ​បាល​ត្រា​វិញ បាន​​ចាត់​តាំង​ឡើង​​នា​រ​សៀល​​ថ្ងៃ​ទី​២២ ឧ​​ស​ភា ឆ្នាំ​២០១៨ ស្ថិត​នៅ​​សា​​លា​ឧត្តម​សិក្សា​​សុ​ខា​ភិ​បាល​​ត្រា​វិញ ជា​មួយ​​កិច្ច​ស​ហ​ការ​រ​វាង​មន្ទីរ​សុខា​ភិ​បាល​ត្រា​វិញ និង​ក្រុម​ហ៊ុន​ចំ​​កាត់ចែក​​ចាយ FPT - វៀត​ថែល ត្រា​វិញ - VNPT ត្រា​វិញ។ ចូល​រួម​ពិ​ធី​​មាន​​ថ្នាក់​ដឹក​នាំ​មន្ទីរ​សុ​ខា​ភិ​​បាល​ មន្ទីរ​ព័ត៌​មាន​និង​ទូ​រ​គ​ម​នា​គម និង​​តំ​ណាង​ជាង​១០០​រូប សុទ្ធ​តែ​ជា​អ្នក​​កំ​ពុង​​គ្រប់​គ្រង​​បច្ចេ​ក​វិ​ទ្យា​ព័ត៌​​មាន​នៅ​​តាម​មន្ទីរ​ពេទ្យ មជ្ឈមណ្ឌល​សុខា​​ភិ​បាល​ស្រុក ទី​​ផ្សារ​រួម​ខេត្ត ទី​​ក្រុង​។
សិក្ខា​​សា​​លា​​​​លើក​នេះ​​​បាន​​​ចាត់​តាំង​ឡើង​​​​ដោយ​​​មាន​​គោល​បំ​ណង រួម​ចំ​ណែក​​អ​ភិ​វឌ្ឍន៍​​​អ​នុ​វត្ត​​បច្ចេ​ក​វិ​ទ្យា​​ព័ត៌​​មាន​​​ក្នុង​​​ប្រ​​តិ​បត្តិ​ការ​សុខា​ភិ​បាល។ ទន្ទឹម​​នឹង​នោះ រួម​ចំ​​ណែក​បើក​ទូ​​លាយ​​ក្នុង​ការ​ពិ​និត្យ ព្យា​​បាល​ជំ​ងឺ​​ដោយ​​វិ​ធី​សាស្រ្ត​វិជ្ជា​ពេទ្យ​ទំ​​នើប។

ស្ថិត​នៅ​​ក្នុង​​ក្រប​​ខណ្ឌនៃ​​​​កម្ម​​វិ​ធី​​​បណ្តាញ​​ទាំង​​៣ នោះ​គឺ FPT - វៀត​ថែល ត្រា​វិញ - VNPT ត្រា​វិញ បា​ន​​ចែក​​រំ​​លែក​​ពី​​ផលិត​​ផល​​រ​បស់​ខ្លួន និង​​ដំ​ណោះ​ស្រាយ​​បច្ចេក​វិ​ទ្យា​​ព័ត៌​​មាន​​បាន​​រ​ច​​នា​​សម្រាប់​ប្រើ​ប្រាស់​ដោយ​ឡែក​ក្នុង​វិ​ស័យ​សុ​ខា​ភិ​បាល រាល់​​ការ​ងាយ​ស្រួល​ និង​ជួប​លំ​បាក​ពេល​​អ​នុ​វត្ត​​បច្ចេ​វិ​​ទ្យា​​នេះ​ក្នុង​ភាព​ជាក់​ស្តែង​នៅ​​ប្រ​ទេស​វៀត​ណាម។​

ឆ្លង​តាម​សិក្ខា​សា​លា​​អ​​នុ​វត្ត​​បច្ចេ​ក​​វិទ្យា​ព័ត៌​​មាន​​ក្នុង​​ផ្នែក​សុ​ខា​​ភិ​​បាល​ មន្ទីរ​សុខា​ភិ​​បាល​ត្រា​​វិញ​​មាន​គោល​បំ​ណង​​​នឹង​រួម​ចំ​ណែក​លើក​កំ​ពស់​​មុខ​ជំ​នាញ សមត្ថ​ភាព​​​សម្រាប់​មូលដ្ឋាន​សុខា​ភិ​បាល ស​មូ​ហ​ភាព បុគ្គល អង្គ​ភាព​​មាន​ជាប់​ទាក់​ទង សំ​ដៅ​ជំ​រុញ​មាំ​​ប្រ​ព័ន្ធ​​​ថែ​​ទាំ​សុខ​ភាព ​​បម្រើ​​ប្រ​ជា​ជន​​បាន​ល្អ​ជាង។

នៅ​ខេត្ត​​ត្រា​វិញ ចាប់​តាំងពី​ឆ្នាំ​​២០១៤ មន្ទីរ​សុខា​បាន​ផ្សព្វ​​ផ្សាយ​គម្រោង​ការ​​អ​នុ​វត្ត​បច្ចេក​វិ​ទ្យា​​ព័ត៌​​មាន​​ដំ​ណាក់​ទី​១ ដល់​មូលដ្ឋាន​ពិ​និ្យ ព្យា​បាល​ជំ​ងឺ​ចំ​នួន​៤ នៅ​មន្ទីរ​ពេទ្យ​ស្រុក​កូវ​ង៉ាង ទី​​ក្រុង​ត្រា​វិញ ទីវ​កឹង និង​​កូវ​កែ។ គិក​​​មក​ដល់​​ពេល​នេះ មាន​១០០% មូលដ្ឋាន​ពិ​​និត្យ ព្យា​​បាល​ជំ​ងឺ​​​​បាន​បំ​ពាក់​​​កម្ម​វិ​ធី​​ផ្នែក​ទន់HIS(គ្រប់​គ្រង​​​មន្ទីរ​ពេទ្យ)។ វិ​ស័យ​បម្រុង​ការ​ពារ​​​ផ្សព្វ​​ផ្សាយ​​កម្ម​​វិ​ធី​​ផ្នែក​ទន់​ដូច​ជា៖ គ្រប់​គ្រង​​ចាក់​វ៉ាក់​សាំង​បង្ការ​​បើក​ទូ​លាយ​ គ្រប់​​គ្រង​​ជំ​ងឺ​​ឆ្លង គ្រប់​គ្រង​គ្រុន​ឈាម។ អ​នុ​វត្ត​​ការិ​​យា​​ល័យ​អេ​ឡិច​​ត្រូ​​និច​ ( M – Office) បាន​​​ផ្សព្វ​​ផ្សាយ​​ដល់​​គ្រប់​អង្គ​​ភាព​​ក្នុង​ផ្នែក កម្ម​វិ​ធី​​ផ្នែក​ទន់​ច្រក​ទ្វា​​ចេញ​​ចូល​តែ​មួយ​ និង​​សេ​​វា​សា​ធា​រណៈ​​​កំ​​ពុង​តែ​​បាន​អ​នុ​វត្ត​ នឹង​ផ្សព្វ​ផ្សាយ​ទទួល​​សំ​ណុំ​ឯ​កសារ​​ប្រ​​កប​រ​បរ​​សុខា​ភិ​បាល​ឯ​ក​ជន​​នៅ​​មជ្ឈ​មណ្ឌល​​រដ្ឋ​​បាល​សា​ធា​រណៈ ផ្សព្វ​​ផ្សាយ​​កម្ម​វិ​ធី​ផ្នែក​ទន់​​បម្រើ​​ដល់​សកម្ម​ភាព​​ជំ​នាញ គ្រប់​គ្រង​គ​ណ​នេយ្យ គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​គ្រប់​គ្រង​​ការ​​ដេញ​​ថ្លៃ។ល។

ចាប់​តាំង​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២៥​ផ្នែក​​សុ​ខា​ភិ​បាល​​ត្រា​វិញ​ជំ​រុញ​​មាំ​​អ​នុវត្ត​​បច្ចេក​វិ​ទ្យា​ព័ត៌​​មាន​នៅ​​តាម​អង្គ​ភាព​ចំ​ណុះ ​ឈាន​ដល់​​រដ្ឋ​អំ​ណាច​អេ​ឡិច​ត្រូ​​និច វិ​​និ​យោគ​ប្រ​ព័ន្ធ​ពិ​និត្យ​ជំ​ងឺ(Telemedicin), ជួយ​​ដល់​​មូលដ្ឋាន​ធ្វើ​រោគ​វិនិច្ឆ័យ​​បាន​​​​ប្រា​​កដ​បង្កើន​ឱ​​​កាស​​រស់​​ដល់​អ្នក​ជំ​​​ងឺ​ ក៏​​ដូច​ជា​​បង្កើន​​ប្រ​សិទ្ធ​ភាព​​​ព្យា​​បាល ផ្សព្វ​ផ្សាយ​គម្រោង​សុ​ខា​ភិ​បាល​អេ​ឡិច​ត្រូ​និច​អ​នុ​វត្ត​កម្ម​វិ​ធី​ប្រាជ្ញា​សិប្ប​និម្មិត​ក្នុង​​ការ​ពិ​និត្យ​និង​ព្យា​​បាល​ជំ​ងឺ អ​ភិ​វឌ្ឍន៍​​ប្រ​​ព័ន្ធ​សុ​ខា​ភិ​បាល​ប្រាជ្ញា​ខេត្ត​ត្រា​វិញ ត្រៀម​ជា​ស្រេច​សម្រាប់​​បដិ​​វត្តន៍​បច្ចេក​វិ​ទ្យា​​៤.០ ផ្សព្វ​ផ្សាយ​​​នី​​តិ​​វិ​ធី​រដ្ឋ​​បាល​​ឡើង​​សេ​វា​​សា​​ធា​រណៈ​​កម្រិត​​៣ និង​៤ តាម​​ការ​​កំ​ណត់​រ​បស់​រដ្ឋា​ភិ​បាល។​  

ថ្លែង​ម​តិ​នៅ​សិក្ខា​សា​លា​​ អ​នុប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ន​ខេត្ត​លោក ង្វៀង​ទ្រុង​​ហ្វាង ស្ងើច​សរ​​សើរ​​ពី​លទ្ធ​​ផល​​ដែល​ផ្នែក​សុខា​ភិ​​បាល​​ត្រា​វិញ​ទ​ទួល​បាន​​នា​​រយៈ​​កាល​​កន្លង​ទៅ​ទន្ទឹម​នឹង​នោះ ក្នុង​​អំ​ឡុង​ពេល​ខា​ង​មុខ​លោក​សំ​ណូម​ពរ​​​ដល់​បណ្តាញ​ទាំង​​៣​ស្រា​វ​ជ្រាវ​ប្រ​​មូល​ការ​ប្រាក់​សម្រាប់​មូលដ្ឋាន​ពិ​​និត្យ ព្យា​បាល​ជំ​ងឺ​​​មាន​​លក្ខណៈ​​ផ្សព្វ​ផ្សាយធ្វើ​យ៉ាង​ណា​ឲ្យ​​មាន​​ប្រ​សិទ្ធ​ភាព។ មន្ទីរ​សុខា​ភិ​បាល​រួស​រាន់​រ​បាយ​ការណ៍​​ឡើង​​ក្រ​សួងសុខា​ភិ​បាល​ឆាប់​ចេញ​ផ្សាយ​​កម្រិត​កំ​ណត់​នេះ ទន្ទឹម​នឹង​នោះ ត្រូវចាត់​តាំង​ទៅ​​ទ​ស្ស​​នា​​​រៀ​​ន​សូត្រ​ខេត្ត​នានា​​បាន​ផ្សព្វ​ផ្សាយ​​​ដើម្បី​​ដក​បទ​ពិ​សោធ។ បណ្តាញ​​​ណា​ធ្វើ​​បាន​រ​ហ័ស​ មាន​ប្រ​​សិទ្ធ​ភាព​​គឺ​ជ្រើសយក​​​បណ្តាញ​នោះ។

ឆ្នាំ​២០១៨ មន្ទីរ​​សុ​ខា​ភិ​បាល​ខេត្ត​​ត្រូវ​តែ​​អ​នុ​វត្ត​​បាន​​ផែន​ការ​ដាក់​ចេញ ដល់​ឆ្នាំ​២០២០ អ​នុ​វត្ត​​ល្អ​ការ​ផ្សព្វ​​ផ្សាយ​រាល់​គម្រោង​ការ​។ អ្នក​​ប្រ​​មុខស្ថា​ប័ន អង្គ​ភាព​​ត្រូវ​បញ្ជាក់​​បាន​សារៈ​​សំ​ខាន់​​នៃ​ការ​អ​នុវត្ត​បញ្ចេក​វិ​ទ្យា​ព័ត៌​​មាន​​ចំ​ពោះ​ផ្នែក​សុ​ខា​ភិ​បាល​ មន្ទីរ​សុខា​ភិ​បាល​ត្រូវ​តែ​បណ្តុះ​បណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើក​កំ​ពស់​​ប្រ​ភព​ធន​ធាន​មនុស្ស​ឯ​ក​ទេស​​រ​បស់​កង​កម្លាំង​ធ្វើ​ការ​ងារ​នេះ៕
ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291766