ត្រាវិញៈ បង្ករាល់លក្ខណៈងាយស្រួលដើម្បីប្រជាជនធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ
នគរបាលខេត្តត្រាវិញកំពុងកេណ្ឌប្រមូលកងកម្លាំង មធ្យោបាយ ឧបករណ៍បម្រើប្រជាជនពីម៉ោង៦ព្រឹករហូតដល់ម៉ោង២១រាត្រី រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃមានពិធីបុណ្យ ដើម្បីធានាការងារផ្តល់អត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបអេឡិចត្រូនិច។

នាបច្ចុប្បន្ន នគរបាលត្រាវិញមានក្រុមការងារចល័យចំនួន២០ នៅលើទូទាំងភូមិសាស្រ្តស្រុក ទីផ្សាររួមខេត្ត ទីក្រុង និង០១ក្រុមការងារទៀងទាត់ប្រចាំនៅការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលពីសណ្តាប់ធ្នាប់សង្គមនៃនគរបាលខេត្ត (លេខ៧៧៧ ង្វៀងធីមិញខាយ អនុសង្កាត់ទី៨ សង្កាត់ទី៧ ទីក្រុងត្រាវិញ)។

ពេលប្រជាជនមានតម្រូវការបានផ្តល់អត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបសូមអញ្ជើញទៅក្រុមនគរបាលគ្រប់គ្រងរដ្ឋបាលនៃនគរបាលបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងនិងបណ្តាក្រុមការងារចល័តដើម្បីអនុវត្តការប្រមូលឯកសារ។ ចំពោះបណ្តាករណីធ្វើដំណើរទៅមកមានការជួបលំបាក ពិសេសគឺនៅពេលរាត្រីសូមទំនាក់ទំនងជាមួយនគរបាលបណ្តាមូលដ្ឋាននឹងបានរៀបចំរថយន្តទៅដឹកជញ្ជូនមកដល់ទីកន្លែងធ្វើសំណុំឯកសារនិងផ្ទុយមកវិញ។ ដោយឡែកបណ្តាករណីទៅធ្វើនៅក្រុមការងារទៀងទាត់សូមទំនាក់ទំនងមកទូរស័ព្ទលេខ ០៦៩៣៧២៩២០៩ ឬ ០៩១៨៨២១១៧៩ ដើម្បីបានជំនួយអស់ពីចិត្ត។

មូលដ្ឋានណាចលនាបាន៣០០នាក់ឡើងទៅគឺនគរបាលឃុំជូនដំណឹងដល់ក្រុមផ្តល់អត្តសញ្ញាណប័ណ្ណចល័តមកផ្ទាល់កន្លែងដើម្បីអនុវត្តការទទួលសំឯកសាររបស់ប្រជាជន។ ទន្ទឹមនឹងនោះ គណៈនាយកនគរបាលខេត្តនៅទាំងចង្អុលការដល់បណ្តាក្រុមផ្តល់អត្តសញ្ញាណប័ណ្ណសហការជិតស្និទ្ធជាមួយនគរថ្នាក់ឃុំ និងបណ្តាគណៈ ផ្នែក អង្គការមហាជនរៀបចំពេលវេលាសមស្របដើម្បីប្រជាជនមកធ្វើនីតិវិធីមិនរងចាំយូរ។

អត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបអេឡិចត្រូនិចមានរួមបញ្ចូលព័ត៌មានពេញលេញ ប្រជាជនទៅទំនាក់ទំនងនិងធ្វើនីតិវិធីនឹងមិនចាំបាច់យកតាមក្រដាស់ច្រើនទៀត។ ពិសេស កម្រិតសុវត្ថិភាពរបស់បន្ទះឈីបខ្ពស់មិនអាចផ្លាស់ប្តូរបាន មិនអាចបន្លំ និងមិនបែកការ ធ្លាយព័ត៌មានផ្ទាល់ខ្លួនគណៈបាត់អត្តសញ្ញាណប័ណ្ណ កាត់បន្ថយបានការក្លែងបន្លំឈ្មោះ។ ទន្ទឹមនឹងនោះ អត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបអេឡិចត្រូនិចពិតជាគ្មានការកំណត់ទីតាំង តាមដានពលរដ្ឋ។ លទ្ធផល ឆ្លងអស់រយៈកាល៣ថ្ងៃអនុវត្តយុទ្ធនាការ នគរបាលត្រាវិញទទួលបាន៧.១៦២ឯកសារអត្តសញ្ញាណប័ណ្ណភ្ជាប់បន្ទះឈីបអេឡិចត្រូនិច៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291764