លើកកម្ពស់គុណភាព ប្រសិទ្ធភាពអនុវត្តលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់ក្នុងការកសាងជនបទថ្មី ដំណាក់កាល២០២១-២០២៥
កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយជាធរមានផែនការលេខ ៨៥/KH-UBND ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពអនុវត្តលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់ក្នុងការកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥ នៅលើភូមិសាស្រ្តខេត្ត។

យោងតាមមូលដ្ឋាននោះ គោលដៅរួមនៃផែនការគឺដើម្បីធានារក្សាខ្ជាប់ខ្ជួនសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្រ្តជនបទ បង្កលក្ខណៈឱ្យប្រជាជនលំនឹងចិត្តក្នុងការពលកម្មផលិតបង្កបង្កើនផល ពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តល្អបណ្តាគោលដៅរួមនៃការកសាងជនបទថ្មី ដើម្បីលើកកម្ពស់គុណភាពជីវភាព សម្ភារ ស្មារតីជូនប្រជាជន។

ផែនការដាក់ចេញបណ្តាគោលដៅជាក់ស្តែងដូចជា៖ទប់ស្កាត់ និងកាត់បន្ថយឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គមគ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និងបំពានច្បាប់ផ្សេងៗលើវិស័យសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ដល់ចុងឆ្នាំ ២០២២ មាន ៨៥/៨៥ ឃុំសម្រេចបានលក្ខឋានការពារជាតិ-សន្តិសុខអំពីឃុំជនបទថ្មីលើកកម្ពស់តាមគោលដៅចីរភាព មាន ៦/៧ អង្គភាពរដ្ឋបាលថ្នាក់ស្រុកសម្រេចលក្ខឋានប្រព័ន្ធនយោបាយ-សន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មី។

ដល់ឆ្នាំ ២០២៣ មាន ៤៣/៨៥ ឃុំសម្រេចលក្ខឋានសន្តិការពារជាតិ-សន្តិសុខអំពីឃុំជនបទថ្មីលើកកម្ពស់តាមគោលដៅចីរភាព មានបន្ថែមស្រុក ០១ ទៀត(បង្កើនចំនួនមាន ៧/៧ ស្រុក) សម្រេចលក្ខឋានប្រព័ន្ធនយោបាយ-សន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មី។ មាន ១/៧ អង្គភាពរដ្ឋបាលថ្នាក់ស្រុកសម្រេចលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មីលើកកម្ពស់។

ដល់ឆ្នាំ ២០២៤ មាន ៥១/៨៥ ឃុំសម្រេចលក្ខឋានសន្តិការពារជាតិ-សន្តិសុខអំពីឃុំជនបទថ្មីលើក កម្ពស់តាមគោលដៅចីរភាព មានបន្ថែមអង្គភាពរដ្ឋបាលថ្នាក់ស្រុក ០១ ទៀត សម្រេចលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មីលើកកម្ពស់។ មាន ១/៧ អង្គភាពរដ្ឋបាលថ្នាក់ស្រុកសម្រេចលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មីលើកកម្ពស់(បង្កើនចំនួន ២/៧ ស្រុកសម្រេចអត្រា ២៨,៥៧%)។

ដល់ឆ្នាំ ២០២៥ មាន ៦០/៨៥ ឃុំសម្រេចលក្ខឋានសន្តិការពារជាតិ-សន្តិសុខអំពីឃុំជនបទថ្មីលើកកម្ពស់តាមគោលដៅចីរភាព មានបន្ថែមអង្គភាពរដ្ឋបាលថ្នាក់ស្រុក ០១ ទៀតសម្រេចលក្ខឋានសន្តិសុខ សណ្តាប់ធ្នាប់-រដ្ឋបាលសាធារណៈអំពីស្រុកជនបទថ្មីលើកកម្ពស់ (បង្កើនចំនួន ៣/៧ស្រុក សម្រេចអត្រា ៤២,៨៥%)។

ផែនការបានដាក់ចេញបណ្តាក្រុមភារកិច្ច និងវិធានការចាត់តាំងអនុវត្ត និងប្រគល់ភារកិច្ចឱ្យនគរបាលខេត្តធ្វើជាអធិបតីសហការជាមួយនឹងមន្ទីរ ស្ថានប័នផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុងផ្សព្វផ្សាយអនុវត្ត៕

 

ព័ត៌មានផ្សេង
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
  • Tất cả: 1291794