• កាលពីថ្ងៃទី ១៩ ខែឧសភា គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតផ្ទេរវេនទូទាំងប្រទេសដើម្បីវាយតម្លៃលទ្ធផល ០១ ឆ្នាំ ផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ 01 – KL/TW ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តសារាចរលេខ05-CT/TW “ស្តីពីការជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ 
 • កាលពីថ្ងៃទី១៨ ឧសភា ធនាគារគោលនយោបាយសង្គមចាត់តាំងអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយបណ្តាគោលនយោបាយឥណទានអនុវត្តសេចក្តីសម្រេចចិត្តលេខ១១/NQ-CP ចុះថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី ឡេមិញខៃ អញ្ជើញចូលរួមនិងថ្លែងសុទ្ទកថានៅអង្គសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ត្រាវិញ មានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងតំណាងបណ្តាមន្ទីរ ស្ថាប័នអញ្ជើញចូលរួម។
 • នាព្រឹកថ្ងៃទី១៦ ឧសភា លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមប្រតិភូការងារនៃស្ថានទូតកាណាដា។ ចូលរួមទទួលក្រុមប្រតិភូការងារនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត, ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ, អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងហ្វាងគីម និងអតីតអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តុងមិញវៀន។ល។
 • កាលពីរសៀលថ្ងៃទី១៦ ឧសភា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ បណ្តាអនុលេខាបក្សខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ព្រមទាំងបណ្តាស្ថាប័ន គណៈ ផ្នែកខេត្តបានទទួលស្វាគមក្រុមប្រតិភូនៃគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមអាស្រ័យដោយព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តធ្វើជាប្រធានក្រុម។
 • កាលពីរសៀលថ្ងៃទី១១ ឧសភា ក្រុមការងាររបស់សហភាពសហករណ៍វៀតណាមអាស្រ័យដោយអ្នកស្រី ឡេធីហៀង ប្រធានក្រុមប្រឹក្សាភិបាលធ្វើជាប្រធាន បានអញ្ជើញមកធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពីការពង្រីកនិងប្រើប្រាស់ផលិតផល OCOP នៅលើភូមិសាស្រ្តខេត្ត ពិនិត្យមើលបណ្តាផ្សារនៅលើភូមិសាស្រ្តខេត្ត និងណែនាំវិនិយោគពង្រីកផ្សារ។ ទទួលនិងធ្វើការជាមួយក្រុមប្រតិភូការងារមានអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរ ស្ថាប័នខេត្តមួយចំនួន។
 • ស្ថិតនៅក្នុងសកម្មភាពរំលឹកខួបអនុស្សារវីយ៍ឆ្នាំទី៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ(ខែឧសភា ឆ្នាំ១៩៩២-ឧសភា ឆ្នាំ២០២២) ផ្សាភ្ជាប់នឹងបណ្តាសកម្មភាពជំរឿនវិនិយោគ ជំរុញពាណិជ្ជកម្ម-ទេសចរណ៍។ កាលពីរសៀលថ្ងៃទី២៩ មេសា លោកង្វៀងហ្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនបានចុះហត្ថលេខាអនុស្សរណៈយោគយល់សហប្រតិបត្តិការវិនិយោគ ១១ ច្បាប់ជាមួយនឹងម្ចាស់វិនិយោគនៃបណ្តាសម្ព័ន្ធ អាជីវកម្មក្នុង និងក្រៅខេត្ត។ ចូលរួមពិធីចុះហត្ថលេខា មានថ្នាក់ដឹកនាំមន្ទីរ គណៈ ស្ថាប័នខេត្តៈ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត, ផែនការនិងវិនិយោគ, កសិកម្មនិងអភិវឌ្ឍន៍ជនបទ, វប្បធម៌ កីឡានិងទេសចរណ៍, ឧស្សាហពាណិជ្ជកម្ម, ធនធាននិងបរិស្ថាន, គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច។ល។
 • កាលពីរាត្រីថ្ងៃទី ២៩ មេសា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងយ៉ាងមហោឡារិកពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ទិវាបង្កើតខេត្តត្រាវិញឡើងវិញ ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និងឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធានហូជីមិញ។ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា វឿងឌិញហ្វេ អញ្ជើញចូលរួម និងថ្លែងសុទ្ទរកថានៅពិធី។ចូលរួមពិធីនៅមានលោក ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម, លោកស្រី ង៉ូធីមិញហ្វាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិម, លោក ង្វៀងធៀនញ៉ឹង អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ព្រមទាំងថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ន ផ្នែកមជ្ឈិម ថ្នាក់ដឹកនាំបណ្តាខេត្ត ទីក្រុងភាគខាងត្បូង។
 • កាលពីថ្ងៃទី ២៩ មេសា លោក វឿងឌិញហ្វែ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយក្រុមប្រតិភូការងាររបស់មជ្ឈិមបានអញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការនៅខេត្តត្រាវិញ។ ចូលរួមទទួលក្រុមប្រតិភូមានលោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាអនុលេខាបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ស្ថាប័នខេត្ត។
 • កាលពីរាត្រីថ្ងៃទី២៨ មេសា ផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ២០២២ បានបើកដោយពេញសិទ្ធដោយមានស្តង់ទំនិញចំនួន២៧០ របស់អង្គភាព អាជីវកម្មចំនួន១២០ នៅក្នុងនិងក្រៅខេត្តចូលរួម។
 • កាលពីថ្ងៃទី ២៤ ខែមេសា មន្ទីរសុខាភិបាលត្រាវិញចាត់តាំងពិធីសម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ ៧០០ គ្រែអ្នកជំងឺ នៅនឹងអនុសង្កាត់លេខ ១០ សង្កាត់ទី ៧ ទីក្រុងត្រាវិញ។
ដំ​ណឹង​លេច​ធ្លោ


គណៈកម្មាធិការប្រជាជនខេត្តបូកសរុបស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា

កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីបូកសរុបលទ្ធផលស្ថានភាពសេដ្ឋកិច្ច-សង្គមខែមេសា និងអនុម័តិឆ្លងខ្លឹមសារមួយចំនួនត្រៀមរៀបចំជម្រាបជូនក្រុមប្រឹក្សាប្រជាជនខេត្ត។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង និងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីអង្គប្រជុំ។ ចូលរួមអង្គប្រជុំនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ស្ថាប័ន មូលដ្ឋាន។

ប្រជាខេត្តត្រាវិញបានឧបត្ថម្ភថ្លៃគាំពារកសិកម្មចំពោះបង្គារនាគ បង្គារជើងសនិងត្រីប្រា

កន្លងទៅហើយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឡេមិញខៃ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ ១៣/២០២២/QD-TTg ស្តីពីអនុវត្តគោលនយោបាយឧបត្ថម្ភគាំពារកសិកម្ម។ 

សិក្ខាសាលាវិទ្យាសាស្រ្ត «លើកកម្ពស់ការអនុវត្តលទ្ធផលស្រាវជ្រាវដោយឆ្លងតាមការបង្កើនកិច្ចសហការរវាងវិទ្យាស្ថាន សាលានិងមន្ទីរ ស្ថាប័ន មូលដ្ឋាន»

កាលពីព្រឹកថ្ងៃទី១៥ តុលា ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងហ្វិញធៀន ធ្វើជាអធិបតីសិក្ខាសាលាវិទ្យាសាស្រ្ត «លើកកម្ពស់នូវការអនុវត្តលទ្ធផលស្រាវជ្រាវដោយឆ្លងតាមរយៈការបង្កើនកិច្ចសហការរវាងវិទ្យាស្ថាន សាលានិងមន្ទីរ ស្ថាប័ន មូលដ្ឋាន»។ សិក្ខាសាលាបានចាត់តាំងឡើងផ្ទល់ដោយឆ្លងតាមរយៈអ៊ីនធឺណេត។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តសួរសុខទុក្ខ លើកទឹកចិត្តយុវជនទៅបំពេញកាតព្វកិច្ចយោធា

កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានបង្កើតបណ្តាក្រុមប្រតិភូការងារអញ្ជើញទៅត្រួតពិនិត្យការងាររៀបចំពិធីប្រគល់ជូន ទទួលទ័ព និងសួរសុខទុក្ខ លើកទឹកចិត្តបណ្តាគ្រួសារមានយុវជនទៅបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២២។ នៅស្រុកយ្វៀងហាយនិងទីក្រុងត្រាវិញ លោកឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តធ្វើជាប្រធានក្រុម។ រួមដំណើរជាមួយក្រុមមានវរសេនីឯក ទ្រឿងថាញ់ផុង ប្រធានគណៈបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត។

ខ្លឹមសារសំខាន់ៗមួយចំនួនរបស់សម័យប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ អាណត្តិកាល២០២១-២០២៦

អនុវត្តសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីចាត់តាំងរដ្ឋសភាឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៤ បានសម្រេចចិត្តកោះប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី១៥ បានបើកប្រជុំនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០២១ ហើយបានរំពឹងទុកបិទនៅថ្ងៃទី ៥ សីហា ឆ្នាំ២០២១។ រដ្ឋសភានឹងដំណើរការប្រជុំប្រមូលផ្តុំនៅមជ្ឈមណ្ឌលអាគាររដ្ឋសភា ទីក្រុងហាណូយ។ យោងតាមនោះ សម័យប្រជុំនឹងប្រមូលផ្តុំទៅក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោមៈ

No title... No title... No title... No title... No title...

ផែនទីរដ្ឋបាល

មួយសប្តាហ៍ មួយលេខថ្មី

៣១.២០០​ពាន់​លាន​ដុង
ជា​ប្រ​​​ភព​ទុន​​ប្រ​តិ​បត្តិការ​សរុប​​របស់​​​អង្គការ​​​ឥណ​ទាន​​​នៅ​​លើ​ភូមិ​សាស្រ្ត​ខេត្ត​ប៉ាន់​​ប្រ​មាណ​គិត​​ដល់​​ថ្ងៃ​ទី​​៣១ ខែ​កក្កដា ឆ្នាំ​២០១៩ កើន​​៨,៦៨% ប្រៀប​​ជា​មួយ​​ចុង​ឆ្នាំ​​២០១៨៕
. (ប្រ​ភព​រ​បាយការណ៍​​លេខ​ 132/BC-CTK នៃ​​នា​យកដ្ឋាន​ស្ថិតិ​​​​​ត្រា​​វិញ
ស្ថានការណ៍សេដ្ឋកិច្ច-សង្គម
ស្ថិតិចំនួនភ្ញៀវចូលអាន
 • កំពុង online: 1
 • ថ្ងៃនេ: 170
 • ក្នុងសប្តាហ៍: 10,335
 • ទាំងអស់: 328,014